header ads

Sponsor

ពិសី

រតនគិរីៈ ខឹងឪពុកម្តាយស្តីបន្ទោស រឿងដើរលេងមិនជួយធ្វើការងារផ្ទះ ស្រាប់តែយុវជន​២នាក់ ត្រូវជាបងប្អូនភ្លោះ សម្រេចចិត្ត​បបួលគ្នា យកថ្នាំបំពុលកណ្ដៀរផឹក ​ដើម្បីសម្លាប់ខ្លួន ប៉ង​ឲ្យស្លាប់​​ទាំងពីរនាក់ តែអកុសល ប្អូនបានស្លាប់ រីឯបងរួចផុតជីវិត​។

មន្រ្តីនគរបាលផ្នែកសណ្តាប់ធ្នាប់ស្រុកលំផាត់ បានឲ្យដឹងថា ករណីកូនភ្លោះ២នាក់ ធ្វើអត្តឃាតខាងលើនេះ កើតឡើងកាលពីម៉ោង៧៖៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

មន្រ្តីនគរបាលដដែល បាន​បន្តថា យុវជនទាំងពីរនាក់នោះ ទី១.ឈ្មោះ ញ៉ាញ់ មាស អាយុ២៥ឆ្នាំ ជនជាតិខ្មៃ មុខរបរ កសិករ (ត្រូវជាបង) រួចផុតជីវិត។ ទី២.ឈ្មោះ ញ៉ាញ់ ទូច អាយុ២៥ឆ្នាំ  ជនជាតិខ្មែ មុខរបរ កសិករ (ត្រូវជាប្អូន) បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តរតគិរី។

មន្រ្តីនគរបាលដដែល​ បន្តទៀតថា មុនពេលកើតហេតុគេ យុវជនទាំង២នាក់ ត្រូវបាន​ឪពុកម្ដាយស្ដីបន្ទោសរឿងដើរលេងច្រើន មិនជួយធ្វើការងារឪពុកម្តាយ ស្រាប់តែយុវជនទាំងពីរនាក់នោះ តូចចិត្តក៏យកថ្នាំកណ្តៀរ មកលេបសម្លាប់ខ្លួន តែ​ជាអកុសលយុវជន​ជាប្អូនបានស្លាប់នៅពេលបញ្ជូ​នដល់មន្ទីរ​ពេទ្យ រីឯបង រួចផុតពីសេចក្តីស្លាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post