header ads

Sponsor

រិទ្ធី

លិខិតលេខ១០០/១៨ គបម ចុះថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៍​ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ របស់គណបក្សប្រជាធិបតេយ្យបញ្ជាក់ពីជំហររបស់គណបក្សទាក់ទងនឹងវេទិកាពិគ្រោះយោបល់រវាងរដ្ឋាភិបាលនិងគណបក្សនយោបាយ៖ គណបក្សប្រជាធិបតេយ្យស្វាគមន៍គំនិតផ្តួចផ្តើមនេះ ពីព្រោះទម្រង់នៃវេទិកាពិគ្រោះយោបល់នេះស្របជាមួយគោលនយោបាយបង្រួបង្រួមជាតិ ដែលមានចែងក្នុងសៀវភៅបៃតងរបស់គណបក្សប្រជាធិបតេយ្យ។

ប៉ុន្តែគណបក្សប្រជាធិបតេយ្យសម្រេចចិត្តមិនចូលរួមក្នុងវេទិកានេះទេ ផ្ទុយទៅវិញគណបក្សប្រជាធិបតេយ្យនឹងពិចារណាចូលរួមវេទិកានៅក្រោយរាជរដ្ឋាភិបាលបង្ហាញអំពីគោលបំណងជាក់លាក់ យន្តការលម្អិលនិងភាពទៀងទាត់នៃវេទិកា ដើម្បីឱ្យគណបក្សប្រជាធិបតេយ្យមានមូលដ្ឋានក្នុងការពិចារណាសម្រាប់ចូលរួមប្រកបដោយប្រសិទ្ធភាព។

ការចេញសេចក្តីថ្លែងការណ៍នេះក្រោយពីសម្តេច ហ៊ុន សែន បង្ហើបពីគោលបំណងនៃការបើកវេទិកាពិគ្រោះយោបល់ជាមួយគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ តែពុំទទួលបានអាសនៈក្នុងរដ្ឋសភា។ ក្រោយពីទទួលបានលិខិតអញ្ជើញពីរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថារដ្ឋាភិបាលថ្ងៃគ្រោងនឹងបង្កើតឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី០៧ ខែកញ្ញា រដ្ឋសភានៃនីតិកាលទី៦នឹងបើកប្រជុំជាលើកដំបូង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post