header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ដូចប្រិយមិត្តបានដឹងហើយថា កាលពីប៉ុន្មានខែមុន លោកឧកញ៉ា ឌួង ឆាយ បានអន្តរាគមន៍ជួយប្រជាពលរដ្ឋ ជុំវិញបញ្ហាការប្រើប្រាស់ភ្លើងអគ្គិសនី របស់ក្រុមហ៊ុនឯកជន មេគង្គ នៅខេត្តកំពង់ចាម ហើយជាលទ្ធផល គឺភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា ដោយខាងអគ្គីសនីសន្យានិងមិនផ្តាច់ភ្លើង និងផ្តល់ការអនុគ្រោះច្រើនដល់ប្រជាពលរដ្ឋ ហើយក៏មិនទទួលយកលុយរបស់លោក ឌួង ឆាយ ដែរ ដោយបានប្តូរមកជាការសហការណ៍គ្នាវិញដើម្បីសម្រួលដល់ប្រជាពលរដ្ឋវិញ។

ប៉ុន្តែមិនបានប៉ុន្មានខែផង ស្រាប់តែក្រុមហ៊ុនឯកជន មេគង្គ នៅខេត្តកំពង់ចាម មិនធ្វើតាមសន្យា រហូតប្រជាពលរដ្ឋនៅទីនោះ ស្តីបន្ទោសថា ឧកញ៉ា ឌួង ឆាយ ថាមិនអាចជួយពួកគាត់បានតាមការសន្យា។ ជាក់ស្ថែងកាលពីប៉ុន្មាននាទីមុននេះ គឺ លោកឧកញ៉ា ដួង ឆាយ បានចេញវីដេអូប្រតិកម្មខ្លាំងៗ ចំពោះក្រុងហ៊ុនអគ្គីសនីមួយនេះ ដោយនិយាយថាតើក្រុមហ៊ុននេះរាល់ថ្ងៃអាងអី បានមិនគ្រប់តាមការសន្យា ហើយនៅធ្វើបំពានប្រជារាស្រ្តទៀត។ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ: 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post