header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចវាយខ្នោះជនសង្ស័យ៣នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ មិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន ស្វាគមន៍មួយដៃមួយជើង កាលពីវេលាម៉ោង២៖១០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានដើរចេញពីធ្វើការនៅក្នុងហាងមួយកន្លែង នៅតាមផ្លូវលេខ៨៤ កែងនិងផ្លូវ៦៥ ខណៈដែលកំពុងតែនិយាយទួរស័ព្ទ ជាមួយមិត្តភក្តិ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពាក់ស្លាកលេខ ភ្នំពេញ 1AI-5414 ជិះគ្នា៣នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃអាយហ្វូនរបស់ស្រ្ដីខាងបានសម្រេច ពេលនោះស្រ្ដីរងគ្រោះ ក៏ស្រែកឆោឡោថា ចោលៗឆក់ទូរស័ព្ទ ស្រាប់តែពេលនោះ ក៏មានម្ចាស់រថយន្តឡិចស៊ីស ១គ្រឿង បានលឺនិងឃើញជនសង្ស័យ ក៏បានបើកដេញតាមនិងពៀរឲ្យម៉ូតូរបស់ជនសង្ស័យដួល ក៏ត្រូវប្រជាពលរដ្ឋរស់នៅទីនោះ ចាប់ជនសង្ស័យទាំង៣នាក់ ប្រគល់ឲ្យសមត្ថិកិច្ចភ្លាមៗតែម្ដង ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ ជួន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ម្ដុំទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ វៀង ទ្រីមិលិន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម (ជាអ្នក់ឆក់) ស្នាក់នៅផ្ទះជួល ម្ដុំផ្លូវរថភ្លើង ខណ្ឌឫស្សីកែវ។ ទី៣-ឈ្មោះ សរ រក្សា ភេទប្រុស អាយុ២២ឆ្នាំ (ជាអ្នករួមដំណើរ) ស្នាក់នៅផ្ទះជួល ម្ដុំក្រោយមន្ទីរពេទ្យកាល់ម៉ែត ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនាំទៅសួរនៅប៉ុស្ដិ៍ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post