header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផល បណ្ដោះអាសន្នលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទទូចឲ្យ គ.ជ.ប ធ្វើការរាប់សន្លឹកឆ្នោតរបស់គណបក្សយុវជនកម្ពុជា តាមមណ្ឌលឡើងវិញ ដើម្បីបញ្ជាក់ពីការ បាត់បង់សន្លឹកឆ្នោត។

ការបោះឆ្នោតជ្រើសតំាងតំណាងរាស្ដ្រ និតីកាលទី៦ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចូលរួមចំនួន២០គណបក្ស។

បើតាមលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ចំនួនអ្នកគាំទ្ររបស់គណបក្សយុវជនកម្ពុជា ដែលក្រុមការងារបក្សទទួលបាន គឺមានចំនួន ៣៩៤១៧សំឡេង។ ក៏ប៉ុន្ដែក្រោយពី គ.ជ.ប ចេញសេចក្ដីសម្រេចលេខ ៣៧០ គ.ជ.ប ស.ស.រ ចុះថ្ងៃទី១១ សីហា មើលឃើញថា មានការបាត់សំឡេងអ្នកគាំទ្រ គណបក្ស ចំនួន៨៤សំឡេង។

ដូច្នេះ ដើម្បីឲ្យអស់សង្ស័យទាំងសងខាង គឺមានតែរាប់សន្លឹកឆ្នោត របស់គណបក្សយុវជន កម្ពុជា តាមមណ្ឌលឡើងវិញ ក្នុងការបញ្ជាក់ភាពស្អាតស្អំទាំងសងខាង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post