header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្មវិធីបង្ហាញសមត្ថភាពទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី 2 វគ្គ Judge Audition សប្ដាហ៍ទី 2 ដោយការពីសប្តាហ៍ទី 1 មានបេក្ខជនជាច្រើនបានចញ្ចេញសមត្ថភាពអស្ចារ្យជាច្រើន តែទោះបីជាយ៉ាងណា មានខ្លះជាប់ទៅវគ្គបន្ត និងខ្លះទៀតត្រូវត្រលប់ទៅផ្ទះវិញ ធ្វើឲ្យបេក្ខជនដែលត្រៀមបញ្ចេញសមត្ថភាពក្នុង វគ្គ Judge Audition សប្ដាហ៍ទី 2 ពិតជាមានសម្ពាត និងភ័យខ្លាំង។

ជាក់ស្តែងក្រុមមួយដ៏ធំដែលមានសមាជិកចំនួន ១៧នាក់ ដែលមានឈ្មោះថា The King មកពីភ្នំពេញ បានឡើងមកបង្ហាញសមត្ថភាពរាំបានយ៉ាងល្អ ថែមទាំងបានរៀបចំឈុតឆាកសម្តែងបង្ករអោយមានភាពសប្បាយរីករាយពេញកម្មវិធី Cambodia’s Got Talent នេះតែម្តង។ ដោយសារតែសមត្ថភាពដ៏ល្អរបស់ក្រុម The King ត្រូវបានលោកព្រាប សុវត្ថិ ផ្តល់ការចុច Button មាស ថែមទាំងបានផ្តល់យោបល់ល្អៗសំរាប់ក្រុមរាំ The King ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នេះជាក្រុមទី ០២ ហើយដែលទទួលបានការចុច ប៊ូតុងមាសពីគណកម្មការក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី០២នេះ។

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post