ភ្នំពេញៈ ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើន។
បើយោតាមលិខិតរបស់ក្រសួងទេសចរណ៍ផ្ញើរជួនលោកស្រីអភិបាលខេត្តកោះកុង កាលពីថ្ងៃទី៦ សីហានេះ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែសីហាខាងមុខនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តកោះកុង ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រឆ្នាំនេះឲ្យកាន់តែទទួលបានជោគជ័យ។
សូមបញ្ជាក់ថា បុណ្យសមុទ្របានធ្វើឡើងចំនួន៦លើករួចមកហើយ គឺលើកទី១ប្រារព្ធឡើងនៅខេត្តព្រះសីហនុ លើកទី២ ខេត្តកែប លើកទី៣ខេត្ត កោះកុង លើកទី៤ខេត្តកំពត លើកទី៥ ខេត្ត ព្រះសីហនុ និងលើកទី៦នៅខេត្តកែប៕