header ads

Sponsor

ភក្ដី

(ស្វាយរៀង)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ​​ ខេត្តស្វាយរៀង ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSDH) តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំនិងធ្វើបង្ហាញដល់ប្រតិភូខេត្តកំពង់ឆ្នាំង ប្រតិភូខេត្តក្រចេះ និងអង្គការដៃគូអភិវឌ្ឍន៍របស់ខេត្តទាំង២ ក្នុងកម្មវិធីដំណើរទស្សនៈកិច្ចសិក្សារៀនសូត្រដកស្រង់បទពិសោធន៍ អំពីការអនុវត្តការងារ និងសមិទ្ធិផលរបស់ក្រុមការងារបច្ចេកទេសទឹកស្អាត និងអនាម័យថ្នាក់ខេត្តនៅខេត្តស្វាយរៀង មានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពី ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោកស្រីនាយិការងរដ្ឋបាលសាលាខេត្តក្រចេះ លោកបណ្ឌិត ហុក បូទី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។ 


លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំនិងក្រចេះ  លោក លោកស្រីក្រុមការងារទឹកស្អាត អង្គការWATERAID និងមន្ត្រីពាក់ព័ន្ធមួយចំនួន ដោយផ្តោតទៅលើ ៖

  • -ការសិក្សារៀនសូត្រពីកត្តាជោគជ័យ ដែលនាំអោយស្រុកស្វាយទាបនៃខេត្តស្វាយរៀងទទួលបានការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល និងការចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិ
  • -ការពិភាក្សា និងផ្លាស់ប្តូរការសិក្សារៀនសូត្រពី តួនាទី រចនាសម្ព័ន្ធ និងមុខងាររបស់ក្រុមបច្ចេកទេសទទួលបន្ទុកទឹកស្អាតនិងអនាម័យជនបទ(PWG)
  • -ការចងក្រងឯកសារអំពីការអនុវត្តល្អៗ និងរៀបចំផែនការដើម្បីពង្រឹងមុខងាររបស់ក្រុមការងារបច្ចេកទេស និងការគាំទ្រដល់រដ្ឋបាលមូដ្ឋាន
  • ឯកឧត្តម អភិបាលរងខេត្ត បានធ្វើបទបង្ហាញស្ដីអំពីសមិទ្ធិផល និងវឌ្ឍនៈភាពការងារទឹកស្អាតនិងអនាម័យជនបទរបស់ខេត្ត ពីគន្លឹះជោគជ័យសំខាន់ៗ និងការជម្រុញលើកទឹកចិត្តអោយប្រជាជនក្នុងស្រុកស្វាយទាបក្នុងការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល រហូតធ្វើអោយឲ្យពួកគាត់ប្រើប្រាស់បង្គន់អនាម័យតាមខ្នងផ្ទះបាន១០០%។

សូមបញ្ជាក់ថា ៖ ស្រុកស្វាយទាប បានប្រកាសទទួលស្គាល់ជាផ្លូវការ ជាស្រុកសម្រេចបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF100%)  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ កាលពីថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post