header ads

Sponsor

ពិសី

ថៃៈ ពលករខ្មែរ២នាក់ប្ដីប្រពន្ធ ដែលបានចូលទៅធ្វើការ និងរស់នៅឯប្រទេសថៃ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ទាំងប្ដីទាំងប្រពន្ធ យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ខណៈពួកគេទាំង២នាក់ កំពុងជិះម៉ូតូសុខៗ ស្រាប់តែរថយន្តបង្ករេចង្កូតមកបុកយ៉ាងពេញទំហឹងតែម្តង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទី ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ លើកំណាត់ផ្លូវឡុំសាក់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨-៩ ត្រង់ផ្លូវចូលទៅក្រុមហ៊ុន ណាំហេង ស្ថិតក្នុងឃុំកុខាំចាន ស្រុកប្រាក់យុទ្ធបាទ ខេត្តសារៈបុរី ប្រទេសថៃ។

ប្រភពព័ត៌មាន ដែលយើងទទួលបាន គឺនៅពេលកើតហេតុនោះ មានរថយន្តមួយគ្រឿងម៉ាក អ៊ីស៊ុយស៊ុយ ឌីមេក ពណ៌ខ្មៅ ពាក់ស្លាកលេខ ឈៀងរ៉ាយ ២៦១០ បានរេទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាក ហុងដាវេវ ធុនសេ១០០ ពាក់ស្លាកលេខ បុរីរ៉ាំ ១៩៤០ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់ទាំង២នាក់ ភ្លាមៗនៅនឹងកន្លែងតែម្តង។

បើតាមប្រភព ជនរងគ្រោះទាំង២ ជាពលករខ្មែរ ដែលឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសថៃ ដោយស្របច្បាប់ និងត្រូវជាប្តីប្រពន្ធនឹងគ្នាថែមទៀត ប៉ុន្តែពុំមានប្រភពណាមួយអះអាងថា ជាអ្នករស់នៅក្នុងខេត្តណា នៅក្នុងប្រទេសកម្ពុជា ឡើយ។ ជនរងគ្រោះទាំងពីរ មានឈ្មោះ ឈឿប ម៉ៅ អាយុ៣៧ឆ្នាំ (ជាប្តី) រីឯប្រពន្ធឈ្មោះ ជឿន ចាន់ណែត អាយុ២២ឆ្នាំ។

បច្ចុប្បន្នសមត្ថកិច្ចថៃ បានយកសាកសពទៅតម្កល់ទុក ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ និងបញ្ជូនសពមកកាន់ប្រទេសកម្ពុជាវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post