header ads

Sponsor

ពិសី

​ភ្នំពេញៈ សេចក្ដីរាយការណ៍​ពីភ្នាក់ងារ CAM POST បានប្រាប់ឲ្យ​ដឹងថា មុននេះបន្តិច មានបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីប៉ូលិស​នៃក្រសួងមហាផ្ទៃពាក់ស័ក្តិ៤កន្លះ បានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគារកូឡូសូ និងខារ៉ាអូខេកូឡូសូ Coloso ដោយ​មិនដឹងមូលហេតុ។

ហេតុការណ៍​បាញ់សម្លាប់ខ្លួនឯងនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៖៥០នាទីរសៀល ថ្ងៃអង្គារ​ ទី១ ខែសីហា ឆ្នាំ២០១៨ នៅនៅក្នុងបន្ទប់សណ្ឋាគារកូឡូសូ និងខារ៉ាអូខេ Coloso តាមបណ្តោយផ្លូវ៣៦០ និងផ្លូវ៣៥០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឧមត្ត ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីនគរបាល​នៃក្រសួងមហាផ្ទៃពាក់ស័ក្តិ៤កន្លះ ។

បច្ចុប្បន្នគេឃើញមានកម្លាំង​សមត្ថកិច្ច​ជំនាញចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើ​កោសល្យវិច័យ​សិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post