header ads

Sponsor

ពិសី

ភ្នំពេញៈ យុវជនម្នាក់ត្រូវគេសង្ស័យថាបែកថ្នាំ ហើយបានយកកាំបិត និងដំបងដេញកាប់គេឯងផ្អើលពេញផ្លូវ និងកាប់ម៉ូតូឲ្យខូចខាតចំនួន២គ្រឿង ។ ករណីនេះបានកើតឡើងកាលពីម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតរូបគាត់បានជិះម៉ូតូ១គ្រឿង ម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FJ0469 ជិះឌុបគ្នាពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញយុវជនបែកថ្នាំខាងលើដៃកាន់កាំបិត និងដំបងដើរមកសំដៅ ពេលនោះរូបគេ ក៏រត់ចេញពីម៉ូតូ ទាំងភ័យខ្លាច ពេលនោះយុវជនដែលគេសង្ស័យថា បែកថ្នាំនោះ បានយកកាំបិតកាប់ម៉ូតូបណ្តាលឲ្យរងការខូចខាត និងម៉ូតូ១គ្រឿងទៀត ម៉ាកសង់បិុច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN9142 រងការខូចខាតតិចទូច និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ចាប់ជនសង្ស័យយកមកប៉ុស្តិ៍ទឹកថ្លា ។

សមត្ថកិច្ចប្រាប់ថា យុវជនបែកថ្នាំខាងលើឈ្មោះ ច៉ូវ អាយុប្រហែល២៣ឆ្នាំ ស្នាក់នៅម្តុំកន្លែងកើតហេតុខាងលើ ។

អ្នកភូមិដែលធ្លាប់ស្គាល់បានឲ្យដឹងថា យុវជនខាងលើធ្លាប់សមត្ថកិច្ចចាប់យកទៅមណ្ឌលកែប្រែច្រើនដងដែរហើយ ដោយម្តាយបង្កើតរបស់គេបានស្លាប់បាត់ទៅហើយ ចំណែកឪពុកមានប្រពន្ធចុង ក៏មានសតិមិនល្អដែរ ។

បច្ចុប្បន្នយុវជនបែកថ្នាំខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតាមបណ្តឹងម្ចាស់ម៉ូតូ ៕ តុង សីហា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post