header ads

Sponsor

ពិសី

ភ្នំពេញៈ លោក​ស្រី​ ស៊ឺ​ វណ្ណនី​ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពីល្ងាចថ្ងៃទី ០៦សីហា ឆ្នាំ២០១៨ បាន​ចោទប្រកាន់​មន្ត្រី​យោធា​ម្នាក់​ដែលយក​កាំភ្លើង​វាយ​ក្បាល​អ្នក​លក់​ប្រហិត​ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និងបទប្រើអាវុធខុសច្បាប់ រួច​បញ្ជូន​ជនត្រូវចោទ​និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់​ការ​បន្ត​តាម​នីតិវិធី​។

យោងតាមបទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា​២១៨នៃ​ក្រម​ព្រហ្មទណ្ឌនិងបទប្រើអាវុធខុសច្បាប់​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​ ។ ​

ជនជាប់ចោទឈ្មោះ​ នួន ប៉ូ ភេទប្រុស អាយ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៥៩Q ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

 ចំណែក​ជនរងគ្រោះ​ឈ្មោះ​ យ៉ែម វណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រហិត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ របួសដៃខាងស្តាំ និងរបួសក្បាលលើសៀតផ្កាខាងឆ្វេង។

សមត្ថកិច្ច​ អះអាង​ពី​ដំណើរ​រឿង​ថា​ ករណី​នេះ​ កើត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២​ ខែ​សីហា​ នៅ​ចំណុច​តាមផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​ ដោយមុនពេលកើតហេតុមាននុរសម្នាក់ ឈ្មោះ សៅ ចាន់ធី បានបើករថយន្តរបស់ខ្លួនម៉ាក កាមេរីបាឡែនរបស់ខ្លួន ដល់ចំណុចកើតហេតុ បានបុកជាមួយរឺម៉កម៉ូតូលក់ប្រហិតរបស់ឈ្មោះ យ៉ែម វណ្ណះ រួចឈ្មោះ សៅ ចាន់ធី មិនឈប់រថយន្តធ្វើការដោះស្រាយទេ ទើបឈ្មោះ យ៉ែម វណ្ណះ យកដុំថ្មគប់ទៅលើរថយន្តរបស់ឈ្មោះ សៅ ចាន់ធី បណ្តា​ឱ្យ​បែកញ្ចក់​ខាងស្តាំ និងបានផ្លាតដុំថ្មទៅត្រូវរថយន្ត ម៉ាកព្រូស របស់ជនសង្ស័យឈ្មោះ នួន ប៉ូ។

ភ្លាមនោះ ជនសង្ស័យឈ្មោះនួន ប៉ូ បានយកកាំភ្លើងខ្លី ម៉ាក P08 ពីក្នុងឡានរបស់ខ្លួន វាយមកលើជនរងគ្រោះបណ្តាឱ្បែកក្បាលលើសៀតផ្កាខាងឆ្វេង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ក៏ធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ នួន ប៉ូ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយកសាងសំណុំរឿងបញ្ជូនមកអយ្យការអមតុលាការកាលពីថ្ងៃសៅរ៍ ហើយលោកស្រី សឺ វណ្ណនី ព្រះរាជអាជ្ញាអមសាលាដំបូងបានសម្រេចចោទប្រកាន់ហើយបញ្ជូនសំណុំរឿងទៅអោយចៅក្រម ទើបចៅក្រមសើបសួរបានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post