header ads

Sponsor

ពិសី

បាត់ដំបងៈ​ ​ហ៊ីយ៉ាន់ដាយ សាកកម្លាំងជាមួយនិងម៉ូតូCBR ទាំងកណ្ដាលរាត្រី បណ្ដាលឲ្យយុវជនម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម នៅលើថ្នល់ជាតិលេខ៥ ក្នុងភូមិថ្មគោល ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សឿន ឡាដិន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញមិនបានប្រាប់ពីមូលហេតុ នៃគ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីអ្វីនោះទេ គ្រាន់តែបញ្ជាក់ក្នុងរបាយការណ៍ថា មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-2735 បុកគ្នាជាមួយម៉ូតូ១គ្រឿង ម៉ាកCBR ពណ៌ទឹកក្រូច ពាក់ស្លាកលេខ បាត់ដំបង 1AB-9611 បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូ ឯអ្នកបើកបររថយន្តបានគេចខ្លួនបាត់ ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកយានយន្តពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post