
ភ្នំពេញ៖ សពអតីតថៅកែសណ្ឋាគារឆាយហុង ដែលធ្លាក់ពីលើទឹកលិចបាត់រយៈពេល៤ថ្ងៃមកទើបរកឃើញសពនៅម្តុំកន្លែងបាត់ខ្លួន ដោយក្រុមគ្រួសារបានស្វះស្វែងជួលទូកចាមមុជរាវរកតាំងពីថ្ងៃកើតហេតុរហូតមកដល់ព្រឹកម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទីទី៣០សីហានេះទើបរកឃើញ ដោយអ្នកនេសាទជនជាតិខ្មែរឥស្លាមដែលនេសាទម្តុំនោះ ក្រោយពីបើកម៉ូតូទឹកដែលទើបទិញថ្មីលំហែលកាយតាមដងទន្លេមេគង្គម្តុំកោះដាច់។



បើតាមសមត្ថកិច្ចមូលដ្ឋានបានអះអាងថា ជនរងគ្រោះដែលធ្លាក់ទឹកបាត់ខ្លួននោះ ឈ្មោះ ហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ ប្រមាណជាង៤៧ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។


គួរបញ្ជាក់ថា មានករណីបុរសម្នាក់ជិះម៉ូតូទឹកហើយបានធ្លាក់ទឹកបាត់ខ្លួន តាំងពីល្ងាចអាទិត្យ ថ្ងៃ ទី២៦ខែសីហា ឆ្នាំ២០១៨នៅចំណុច ដងទន្លេមេគង្គក្នុងភូមិ ល្វា សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វា រហូតមកដល់ រសៀល ថ្ងៃទី២៩ខែសីហា នេះគីរយះពេល៣យប់៣ថ្ងៃសព ត្រូវក្រុមគ្រួសាររកពុំទាន់ឃើញនៅឡើយ ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានយកម៉ូតូទឹក ដែលទើបទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារ បើកលំហែកាយតាមដងទន្លេ ស្រាប់តែបាត់ដំណឹងឈឹង មិនដឹងថា គាត់ធ្លាក់ទឹក ឬយ៉ាងម៉េចឡើយ ខណៈម៉ូតូទឹកអណ្តែតមកទើជាប់ដើមត្រែង ហើយត្រូវសមត្ថកិច្ចយកទៅរក្សាទុក។
ក្រោយពីប្រទះឃើញម៉ូតូទឹកខាងលើនេះហើយ ទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនាំគ្នាជួលទូកជួយរក តែរកពុំឃើញសោះ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ខែនេះជារដូវទឹកឡើង ហើយទឹកក៏ហូរខ្លាំងដែរ ដូច្នេះបើសិនជាគាត់ធ្លាក់ទឹកទន្លេ ហើយលង់ស្លាប់មែន សាកសពមិនដឹងថា បានអណ្តែតទៅដល់ទីណាឡើយ៕