header ads

Sponsor

ពិសី

ភ្នំពេញៈ កាលពីព្រឹកមិញនេះ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត បានសហការជាមួយលោក ឡេង ណាវ៉ាត្រា រួមគ្នាបង្កើតមុខជំនួញពុះដីឡូលក់ នៅបណ្តោយផ្លូវជាតិលេខ៣។ គម្រោងថ្មីនេះ បានធ្វើឲ្យលោក ខេមរៈ សិរីមន្ត រំពឹងជឿជាក់មានការគាំទ្រ ក្រោយយល់ថា ផ្លូវជាតិលេខ៣ កំពុងមានការអភិវឌ្ឍកាន់តែច្រើនឡើង ។

ទីតាំងដែលលោក សិរីមន្ត រៀបចំឡើងនេះ ស្ថិតចម្ងាយជិត៤គីឡូ ពីទំនប់៧មករា បត់ចូលស្តាំដៃ។ ក្នុងពិធីនោះ លោក សិរីមន្ត បានជិះអេឡេកូមកដល់ទីតាំងខាងលើ ធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ។ ការពង្រីកមុខរបរដីធ្លីថ្មី របស់លោក ខេមរៈ សិរីមន្ត កាន់តែបង្ហាញឲ្យឃើញថា អ្នកសិល្បៈកាន់តែគិតគូនឹករកមុខរបរថ្មី បន្ទាប់ពីសិល្បៈជាជន្ទល់ក្រោយសិល្បៈថមថយ ។

លោក ខេមរៈ សិរីមន្ត បានឲ្យដឹងថា លោកបានសហការជាមួយលោក ឡេង ណាវ៉ាត្រា ដាក់ទុនពាក់កណ្តាលម្នាក់ ជាមួយគ្នាសរុបទឹកប្រាក់១០លានដុល្លារ ពុះដីឡូលក់ក្នុង ចំនួន៤០ហិចតា ហើយដីឡូដ៍១០ហិចតា គឺដំណើរការក្នុងគម្រោងទី១ ។

លោកថា សម្រាប់អ្នកទិញក្នុងគម្រោងទី១ ចាប់ពីថ្ងៃជូនដំណឹងតទៅ នឹងផ្តល់ជូនដំណើរកម្សាន្តទៅកាន់ប្រទេសសឹង្ហបុរី ហើយការផ្តល់ជូនមានរយៈពេល១៥ថ្ងៃ។ ការសម្លឹងឃើញដីឡូដ៍លក់នៅទីតាំងខាងលើនេះ ព្រោះយល់ថា ផ្លូវជាតិលេខ៣ នៅខាងកំពតធ្វើកំពង់ផែ ហើយរំពឹងថាហ្នឹងហក់ឡើងដីធ្លី ព្រមទាំងទីតាំងដីឡូដ៍ជាប់រោងចក្រ និងមានភ្លើងទឹកមកដល់ ។ លោកសិរីមន្តថា រវាងលោកនិងបងព្រាបសុវត្ថិ មានមុខរបរថ្មី គឺស្រដៀងគ្នាតែមិនមែនជាការកាច់កុងគ្នាទេនេះ ជាការឈ្នះៗទាំងអស់គ្នា ។

លោក ឡេង ណាវ៉ាត្រា បានឲ្យដឹងថា រឿងរកស៊ីនេះសំខាន់ឲ្យមានការជឿជាក់លើគ្នា ហើយលោកស្វាគមន៍ការចាប់ដៃគូជាមួយសិរីមន្ត ក៏យល់ថា គាត់មានភាពស្មោះត្រង់ហើយមិនត្រឹមតែអ្នកសិល្បៈនោះទេ អ្នកក្រៅសិល្បៈក៏អាចចាប់ដៃគូបានដែរ ឲ្យតែជឿជាក់លើគ្នា។ រវាងលោកសហការជាមួយ ព្រាប សុវត្ថិ និង សិរីមន្ត គឺយើងបែងចែកយ៉ាងត្រឹមត្រូវមិនមែនជាការប៉ែងជើងអ្នកណាឡើយ។ លោកសូមផ្តល់ដំណឹងនេះដល់បងប្អូនអតិថិជន បើមានចំណាប់អារម្មណ៍អាចមកកក់ដីឡូដ៍របស់តារាចម្រៀងសិរីមន្ត ជាមួយកាដូពិសេសមិនធ្លាប់មាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post