header ads

Sponsor

ពិសី

ភ្នំពេញៈ នគរបាលកម្ពុជា បានបន្ដពង្រឹងជំនាញគ្រប់គ្រងសន្តិសុខមូលដ្ឋាន និងជំនាញគ្រប់គ្រងជនបរទេស ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកម្ពុជាបច្ចុប្បន្ន ។

លោក នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានរាជបណ្ឌិត្យសភានគរបាលជាតិ បានឲ្យដឹងថា ការបណ្តុះបណ្តាលជំនាញទាំងពីរខាងលើនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់នាយកដ្ឋានកណ្តាលសន្តិសុខ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងសន្តិសុខសង្គម និងវគ្គបំប៉នជំនាញគ្រប់គ្រងជនបរទេស នៅព្រឹកថ្ងៃទី៧ សីហានេះ នារាជបណ្ឌិត្យសភានគរបាលកម្ពុជា លោកបានបញ្ជាក់ថា ជំនាញគ្រប់គ្រងសន្តិសុខនៅមូលដ្ឋាន និងការគ្រប់គ្រងជនបរទេសនេះ គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសន្តិសុខ ក៏ដូចជាការគ្រប់គ្រងជនបរទេស ដែលមករស់នៅ និងធ្វើការនៅលើទឹកដីកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។

លោក មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានគាំទ្រចំពោះការបណ្តុះបណ្តាលនេះ ពីសំណាក់បណ្ឌិត្យសភានគរបាលកម្ពុជា។ ដោយលោកថា ការបណ្តុះបណ្តាលជំនាញទាំងពីរខាងលើនេះ ដល់មន្រ្តីនគរបាលកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ស្ថានការណ៍ពេលបច្ចុប្បន្ននេះ ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រប់គ្រងសន្តិសុខនៅមូលដ្ឋាន និងការគ្រប់គ្រងជនបរទេស នៃរាជបណ្ឌិត្យសភានគរបាលនេះ គឺមានសិក្ខាកាមចូលរួមបណ្តុះបណ្តាល ចំនួន១៥០នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post