ព្រៃវែងៈ យុវជនវ័យ២២ឆ្នាំ ឃើញទឹកកំពុងតែឡើង យកកង់រថយន្តធ្វើពោងបណ្តែតលេងយ៉ាងសប្បាយ និងទៅបេះកញ្ឆេតផង តែអកុសលធ្វេសប្រហែសក្រឡាប់របូតដៃចេញ បណ្តាលឲ្យលង់ទឹកស្លាប់។
ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមាត់បឹងព្រួល ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង។
យុវជនរងគ្រោះឈ្មោះ ចន វឌ្ឍនា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃ-ក្រឡាញ់ធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឃើញឡើងចង់ហែលលែងឲ្យសប្បាយ តែខ្លួនចេះហែលទឹកទេ ក៏ជិះពោងកង់ឡានហែលលែង និងទៅបេះកញ្ឆែតផង ស្រាប់តែពោងក្រឡាប់ បណ្តាលឲ្យឈ្លក់ទឹកស្លាប់តែម្តង។
បច្ចុប្បន្នសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕