header ads

Sponsor

ពិសី

កោះកុងៈ នារី២នាក់ បានស្លាប់ បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀត របួសធ្ងន់ កំពុងត្រូវបានសង្រ្គោះបន្ទាន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមិនស្គាល់ម៉ាក បុកម៉ូតូរួចបើគេចបាត់។

គ្រោះថ្នាក់នេះកើតឡើង នៅម៉ោងជាង១០យប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុច រង្វង់មូលអេស៊ីលីដា ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ជនរងគ្រោះទាំង២នាក់ ដែលបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ឈ្មោះ ស៊ិន ពៅ ភេទស្រី អាយុ ២៨ឆ្នាំ និង ឈ្មោះ ស៊ិន ពេជ្យ ភេទស្រី អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ និង ឈ្មោះ ស៊ីន ពុំ ភេទស្រី អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ របួសធ្ងន់។

សពជនរងគ្រោះ ទាំងពីរត្រូវបានសាច់ញាតិដាក់តម្កល់នៅមន្ទីរពេទ្យខេត្ត រីឯអ្នករងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យខេត្តចំណែក រថយន្តបង្កបើករត់បាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post