header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដបើកកិនអ្នកបើកបរម៉ូតូ កាលពីវេលាម៉ោង១៦ៈ៥៥នាទី ថ្ងៃសៅរ៍ ១៤កេីត ខែស្រាពណ៌ ឆ្នាំចរ សំរិទ្ធិព.ស២៥៦២ ត្រូវនិឹងថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៨ លើផ្លូវទំនប់ ចំណុចទឹកវឹល ភូមិផ្លុង ឃំុទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យក្មេងប្រុស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត កិនម៉ូតូ បើកបរក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់មនុស្ស ០២នាក់(ប្រុស) អ្នកបើកបរម៉ូតូម៉ាហុងដាC125ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1J.5120(បេីកបរទឹសដៅពីលិចទៅកេីត)ដោយឈ្មោះគង់.មករា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាំងក្រសាំង ឃំុតាំងក្រសាំង ស្រុកសន្ទុក ខេត្តំពង់ធំ(ពាក់មួកសុវត្ថិភាព) (ស្លាប់នៅកន្លែងកេីតហេតុ)អ្នករួមដំណេីរឈ្មោះហេង.គឹម ហាន ភេទប្រុសអាយុ១៩ឆ្នាំ ភូមិវាំងខាងត្បូងឃំុតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកេីតហេតុ)(មិនពាក់មួកសុវត្ថិភាព) ។

ចំណែកអ្នកបើកបរ រថយន្តម៉ាកឡិចស៊ីសLx470ពណ៌ស ស្លាកលេខកំពង់ធំ2B.0601(បេីកបរទឹសដៅពីកេីតទៅលិច) ដោយឈ្មោះ សួស.សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (បញ្ជាការងអាវុធហត្ថស្រុកសន្ទុក និងជាប្រធានស្នាក់ការសន្តិសុខ៦០១) (បើកគេចខ្លួនពីកន្លែងកើតហេតុ) ។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបេីកបរម៉ូតូដួលលើទ្រូងផ្លូវ ហើយត្រូវបានរថយន្តបើកបរផ្ទុយទឹសដែលមានល្បឿនលឿនផងបណ្ដាលឲ្យបើកកិនស្លាប់នៅកន្លែងកើតហេតុតែម្ដង បន្ទាប់ពីកិនមនុស្សស្លាប់ អ្នកបើកបររថយន្ដបានបើកគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុករងចាំដំណោះស្រាយជាក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post