អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ​ ឧបករណ៍នេសាទល្មើសច្បាប់ មានដូចជាលូស្បៃមុង, របាំងស្បៃមុង ឬបង្គោលចម្រឹង​ជាដើម ដ៏ច្រើនសន្ធឹក​ ​ត្រូវបានសមត្ថកិច្ច​ដុតបំផ្លាញចោល ខណៈដែលកូនត្រីចម្រុះជិត២០០គីឡូក្រាម ក៏ត្រូវលែងឲ្យចូលទៅក្នុងទឹកបឹងធម្មជាតិផងដែរ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលជលផល កំពង់ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកកុយ បានចុះបង្រ្កាបបទល្មើសជលផល នៅចំណុចក្រោយវត្តកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពងចាម យកបានលូស្បៃមុងចំនួន ២៥ មាត់, របាំងស្បៃមុងប្រវែង ១២៥០ម៉ែត្រ, បង្គោលចម្រឹងសរុប ៣៧៥ដើម និងលែងកូនត្រីម្រុះសរុបទម្ងន់៧៥គីឡូក្រាមចូលទឹកបឹងធម្មជាតិ ។

ប្រភពបន្តថា នៅចំណុចបឹងរូងរាំង គោកបន្ទាយ និងបឹងអង្កត់ខ្មៅ ឃុំកងតាណឹង និងឃុំរកាអា ស្រុកកងមាស ខេត្តកំពងចាម សមត្ថកិច្ចបានចុះបង្ក្រាបឧបករណ៍ប្រព្រឹត្តល្មើសនេសាទនេះដែរ ដោយចាប់យកបានលូស្បៃមុងចំនួន៣៧មាត់, របាំងស្បៃមុងប្រវែង ១៨៥០ ម៉ែត្រ, បង្គោលចម្រឹងសរុប ៥៥៥ដើម និងលែងកូនត្រីម្រុះសរុបទម្ងន់ ១១០ គីឡូក្រាមចូលទឹកបឹងធម្មជាតិ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor