ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនបុរសជាជនជាតិអូស្ត្រាលីម្នាក់ពីបទស្នាក់នៅដោយខុសច្បាប់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ សីហាឆ្នាំ២០១៨ មិនតែប៉ុណ្ណោះ បុរសរូបនេះបានស្លៀកសម្លៀកបំពាក់ឯកសណ្ឋានប៉ារ៉ា និងធ្វើដូចជាកងទ័ពទៀតផង ។
បុរសអូស្ត្រាលីខាងលើ ឈ្មោះ Richard Lee NeuBaer ភេទប្រុស អាយុ៤៦ឆ្នាំ សញ្ជាតិអូស្ត្រាលី គ្មានលិខិតឆ្លងដែនជាប់ខ្លួន និងស្នាក់នៅខុសច្បាប់ និងគ្មានទីកន្លែងពិតប្រាកដ ដោយតែងតែដើរដេកតាមឆ្នេរសមុទ្រ និងផ្លូវសាធារណ: ។
ប្រភពបន្តថា ក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំងសមត្តកិច្ចជំនាញកំពុងរៀបចំបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនិតិវិធី ៕