header ads

Sponsor

ពិសី

ភ្នំពេញៈ ប្ដីប្រពន្ធ២នាក់ នាំកូនតូចៗ៤នាក់ ចាកចេញពីស្រុកកំណើត មករកការងារធ្វើនៅភ្នំពេញ មិនទាន់បានប៉ុន្មានថ្ងៃ ហើយរកការងារមិនទាន់បានធ្វើផង ក៏កើតមានជម្លោះនឹងគ្នា បណ្ដាលឲ្យបុរសជាប្តីគិតខ្លីចង.កសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធនិងសមត្ថកិច្ច កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលលេខ៧ដេ ក្នុងភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

បុរសរូបនេះឈ្មោះ វ៉េង សារ៉ាត់ អាយុ៣៤ឆ្នាំ មានស្រុកកំណើត នៅភូមិកណ្ដាល ឃុំសែនជ័យ ស្រុកឧដុង្គ។ ចំណែកប្រពន្ធមានឈ្មោះ ស៊ុ សុធា អាយុ២៩ឆ្នាំ (រកការងារបានធ្វើហើយ តែមិនទាន់ដល់ថ្ងៃចូល) មានស្រុកកំណើត ភូមិច្រេស ឃុំជើងរាស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។

តាមការបញ្ចាក់ពីប្រពន្ធបុរសចងកបានប្រាប់មកក្រុមសារព័ត៌មាន Cam Post បានអោយដឹងថាពួកគាត់បានរៀបការតាំងពីឆ្នាំ២០០៧មកម្ល៉េះ មានកូន៤នាក់ (ប្រុស២នាក់ ស្រី២នាក់)។ មុនពេលកើតហេតុ ប្តីបានរករឿងឈ្លោះជាមួយនាងប្រហែលជាប្រច័ណ្ឌ។ ពេលនោះនាងបានប្រាប់ប្តីថា បើនៅរករឿងនាងបែបនេះ នាងទៅផ្ទះនៅឯស្រុវិញហើយ។ ភ្លាមនោះនាងដើរចេញទៅរកម៉ូតូឌុប តែមិនមានម៉ូតូឌុបទេ នាងក៏ដើរមកបន្ទប់ជួលវិញ ស្រាប់តែឃើញទ្វារបន្ទប់ខ្ទាស់គន្លឹះមេសោជាប់ នាងក៏បើកបង្អួចមើល ឃើញខ្សែភ្លើងពណ៌ខ្មៅធ្លាក់ចេញពីក្នុងដំបូលផ្ទះប្រក់ស័ង្កសី ក៏ពឹងអ្នកជិតខាងឲ្យលូកដៃតាមបង្អួចឆ្កឹះមេសោ ដែលថ្ពក់ចេញ ដើម្បីចូលទៅមើល ស្រាប់តែឃើញប្ដី ធ្វើអត្តឃាត ក្នុងបន្ទប់ទឹកស្លាប់បាត់ហើយក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ក៏បានធ្វើកោសល្យវិច័្ចយ និងធ្វើកំណត់ហេតុហើយបានប្រគល់អោយគ្រួសារនិងប្រពន្ធដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post