header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ តាមមន្ទីរនានានៅជុំវិញខេត្ត សមត្ថកិច្ចជាច្រើនស្ថាប័នបាននិយាយតៗគ្នាថា ឈ្មោះអ៊ុង រិទ្ធី ជាមន្ត្រីអាវុធហត្ថខេត្ត ពាក់ស័ក្តិ៤កន្លះ នៃបញ្ជាការដ្ឋានខេត្តកំពង់ស្ពឺ បើកដៃឲ្យកូនកញ្ជ្រែង កត់កន្ទុយលេខ (ឆ្នោតយួន) យ៉ាងចំហរ ដោយគ្មានសមត្ថកិច្ចក្នុងខេត្តនេះ ហ៊ានបង្ក្រាបនោះឡើយសង្ស័យអស់លោក ត្រូវថ្នាំមេកន្ទុយលេខធំម្នាក់នេះហើយមើលទៅ ​ ។

ពួកគាត់បានខ្សឹបខ្សៀវបន្តគ្នាថា ទីតាំងមេឆ្នោតរបស់លោកស័ក្តិ៤ កន្លះ អ៊ុង រិទ្ធី កុំថាឡើយដល់មេសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ក៏ដូចជាអាជ្ញាធរ មានសិទ្ធបង្ក្រាប ហើយបានដឹងសកម្មភាពច្បាស់ថែមទៀតនោះក៏មិនហ៊ានចាប់បង្ក្រាបឡើយ សង្ស័យ---? ក្នុងនោះសូម្បីតែព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានដឹងក្នុងរឿងនេះ ប៉ុន្តែត្រង់គាត់បង្ក្រាបឬ មិនបង្ក្រាបនោះ ជាសិទ្ធិរបស់គាត់ ហើយប្រជាពលរដ្ឋ អាជីវករ បុគ្គលិកមន្ត្រីរាជការតាមមន្ទីរនានាជុំវិញខេត្ត និង សមត្ថកិច្ចច្រើនស្ថាប័នទៀតក៏មិនហ៊ានចោទប្រកាន់អ្នកធំទាំងនោះជាប់ពាក់ព័ន្ធទទួលផលប្រយោជន៍ និង កន្ទេលធំបន្លំដេកនោះឡើយ ​ ។

សមត្ថកិច្ចខ្លះបាននិយាយថា កន្លងទៅលោក អ៊ុង រិទី្ធ ដែលមួយឆ្នាំឡើងស័ក្តិ២ទី៣ដង ព្រោះតែគាត់មាន ជំនាញខាងបើកបន ល្បែងមេឆ្នោតដ៏ធំក្នុងទីរួមខេត្តកំពង់ស្ពឺ ហើយធ្លាប់មេបញ្ជាការអង្គភាពរបស់ខ្លួន ហៅទៅធ្វើកិច្ចសន្យាបញ្ឈប់សកម្ម ភាពបើកបនល្បែងស៊ីសង ដោយសារជះឥទ្ធិពលដ៏អាក្រក់ ប៉ះពាល់ដល់អង្គភាព តែបុគ្គលនេះ មិនគោរពតាមមេនោះទេ ​ ។ ពិសេសខ្លួនក៏ជាសមត្ថកិច្ចមិនត្រូវប្រព្រឹត្តអំពើអបាយមុខខុសច្បាប់ដូច្នេះឡើយ ​ ។ ផ្ទុយទៅវិញ លោក អ៊ុង រិទ្ធី នៅតែដំណើរការ បើកកន្ទុយលេខនេះដដែល ហើយកាន់តែមានកូនកញ្ច្រែងច្រើនលើសមុន យកលុយទូរទាត់ក្នុងផ្ទះរបស់ខ្លួន ដោយគ្មានព្រឺសម្បុរ ខ្លាច រអាសមត្ថកិច្ច អាជ្ញាធរ ឬ តំណាងអយ្យការ ណាម្នាក់នោះឡើយ ហើយខ្លួនចាត់ទុកថា នេះជា មុខរបររបស់ភរិយាទៅវិញ តើលោក និងភរិយា រស់នៅខុសផ្ទះគ្នាឬ?​ ។

នៅក្នុងទីរួមខេត្តកំពង់ស្ពឺ អ្នកណាៗក៏ដឹងថា លោក អ៊ុង រិទ្ធី ជាមេឆ្នោតដ៏ធំប្រចាំខេត្ត ទាំងខ្លួនជាមន្ត្រីអាវុធហត្ថ(មន្ត្រីយុត្តិធម៌) មាន តួនាទី ភារកិច្ចបង្ក្រាបបទល្មើសទាំងនេះ តែខ្លួនជាអ្នកព្រព្រឹត្តិ និងជាមេខ្លោង នៃបនល្បែងខុសច្បាប់ទៅវិញ? ​ ។

មានមន្ត្រីជាច្រើនរូបដែលមិនសូវសប្បាយចិត្ត បានលួចបង្ហើបថា លោកអ៊ុង រិទ្ធី ជិះរថយន្តពីរគ្រឿង ១ម៉ាកឡិចស៊ីស 470 និង១គ្រឿងទៀតម៉ាក ម៉ាស់ស្តា ពាក់ស្លាកលេខ ខ.ម សង្ស័យថាគ្មានពន្ធ ប៉ុន្តែដោយអំណាចនៃទឹកលុយ ដែលបានមកពីការបើកបនល្បែងល្មើស ច្បាប់ ត្រូវបានគេទទួលស្គាល់ថា គាត់មានឥទ្ធិពលក្នុងការបើកបរឡានអត់ពន្ធ មានមុខផឹកស៊ីជាមួយមេៗ សមត្ថកិច្ចក្នុងខេត្តទាំងមូក ទើបទីតាំងល្បែងរបស់គាត់នៅតែមានឱកាសបើកកត់ស៊ីសងកាន់តែធំ ពង្រាយកូន កញ្ច្រែងកាន់តែច្រើន ទទួលបានកម្រៃក្នុង១ថ្ងៃៗរាប់សិបលានរៀល(ចាប់ពី ២០០លាន ទៅ៣០០លានរៀល)ឯណោះ ​ ។

ប៉ុន្តែមុខរបរនេះ បានជះឥទ្ធិពលដ៏អាក្រក់ក្នុងសង្គម ជាពិសេសក្នុងក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ខណៈបនល្បែងជាប្រភពផ្តើមឲ្យមានបទ ល្មើសនៅអំពើលួចឆក់ប្លន់ ហិង្សាក្នុងក្រុមគ្រួសារ ការខាតបង់ទ្រព្យសម្បតិ្ត ការឈ្លោះបាក់បែកក្នុងក្រុមគ្រួ សារ ជាពិសេសបនល្បែងក៏ត្រូវបានថ្នាក់លើ ជាពិសេសគណៈបញ្ជាការឯកភាពខេត្ត មានភារកិច្ចទទួលខុស ត្រូវ ក្នុងការបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ច ក្នុងដែនរដ្ឋបាលខ្លួនគ្រប់គ្រងបង្ក្រាប អនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព ប្រយោជន៍ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពល រដ្ឋទទួលបានភាពកក់ក្តៅ និងសុវត្ថិភាពតាមមូលដ្ឋាននោះមិនឃើញមានបង្ក្រាបឡើយ បណ្តែតបណ្តោយឲ្យមានល្បែងស៊ីសងទៅវិញ? ​ ។ ផ្ទុយទៅវិញ មិនត្រឹមតែចិញ្ចឹមទីតាំងនៃបនល្បែងដ៏ ធំ ក្នុងទីរួមខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ ត្រូវបានគេសង្ស័យថា អនុញ្ញាតឲ្យលោកស័ក្តិ៤កន្លះ អ៊ុង រិទ្ធីបើកបន ល្បែងជាមេឆ្នោតដ៏ធំក្នុងខេត្តនេះបន្ថែមទៀត និងខេត្តជិតខាងបន្តទៀតផង ​ ។

បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនផ្សាយរឿងលោក អ៊ុង រិទ្ធី ជាមន្ត្រីអាវុធហត្ថនិងជាមេកន្ទុយលេខដ៏ធំប្រចាំខេត្តនោះ មានមន្ត្រីអាវុធហត្ថក្នុងខេត្តមួយរូបដែលតែងតែឱបដៃ ឱបជើង តាមស៊ីពែរ លោក មេឆ្នោត និងលោកមេបញ្ជាការខេត្តនោះ បានបោះពាក្យសម្តីគ្រោតគ្រាតឲ្យក្រុមអ្នកកាសែតថា សរសេរព័ត៌មានឲ្យល្អ ទើបទទួលបានអំណាចទី៤ពេញលេញ ​ ។ «មនុស្សកើតមកលើលោកនេះ ត្រូវតែខុសច្បាប់ ទើបមានលុយ បើត្រូវច្បាប់វិញ សូម្បីតែធ្វើកញ្ជះគេ ក៏មិនទទួលបានប្រាក់ខែសមរម្យផង» ​ ។ តើសម្តីរបស់ពួក អាមី អាថោងនិយាយបែបនេះ បានន័យថាម៉េច គឺបញ្ជាក់ពីលោកអ៊ុង រិទ្ធី ច្បាស់ណាស់បានប្រព្រឹត្តខុស និងជាមេឆ្នោតពិតប្រាកដមែនហើយបានជាអាមី អាថោង និយាយចេញមកចឹងនោះ​ ។

ចំណុចនេះ បានក្លាយជាចម្ងល់ និងសំណូមពរពីប្រជាពលរដ្ឋ អាជីវករ បុគ្គលិក មន្ត្រីរាជការ តាមមន្ទីរនានាជុំវិញខេត្ត ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post