header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានដាក់លិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយបានស្នើបង្កើតខេត្តថ្មីចំនួន២ទៀត ដែលខេត្តមួយកាត់ចេញពីខេត្តកណ្ដាល និងខេត្តមួយទៀត កាត់ចេញពីខេត្តមណ្ឌលគិរី និងខេត្ដរតនគិរី តែខេត្តដែលបង្កើតថ្មីនោះ មិនទាន់ដឹងថា មានឈ្មោះអ្វីនៅឡើយទេ ហើយតើមន្ត្រីរូបណាខ្លះ ដែលមានវាសនា បានឡើងទៅអង្គុយកៅអីចៅហ្វាយខេត្ត ចៅហ្វាយខេត្តរង នៃខេត្តថ្មីនេះ។

សំណើរបស់​សម្ដេចក្រឡាហោម ស ខេង ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ឯកភាពនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។ នេះបើតាម​លិខិតសំណើរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែល Cam Post ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការសម្រេចស្នើបង្កើតខេត្តពីរថ្មីនេះ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍន៍នៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ និងជិតប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា បន្ទាប់ពីសម្ដេចតេជោ ឯកភាពរួចហើយ ក្រសួងមហាផ្ទៃ នឹងចាត់មន្ដ្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ដឹកនាំជាបន្ដបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន។

បច្ចុប្បន្ននេះ កម្ពុជាយើង មានខេត្តទាំងអស់ចំនួន២៤ និងរាជធានីមួយ គឺរាជធានីភ្នំពេញ។ ហើយនៅពេលឆាប់ខាងមុខនេះ ខេត្តកម្ពុជា នឹងមានដល់ទៅ២៦ខេត្ត និងរាជធានី១៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post