header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក មាជ សុវណ្ណារ៉ា និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ចំនួន១០នាក់ នឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ ។ នេះយោងតាម​ភរិយាយលោក មាជ សុវណ្ណារ៉ា ។

យោងតាមភរិយាយលោក មាជ សុវណ្ណារ៉ា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក មានឈ្មោះ (Jamie Meach) នៅមុខនេះបន្តិច (ថ្ងៃទី២៧ សីហា) បានបញ្ជាក់ថា “ខ្ញុំរំភើបចិត្តណាស់ដែលស្វាមីរបស់នាងខ្ញុំ គឺលោក មាជ សុវណ្ណារ៉ា រួមទាំងសកម្មជន១០នាក់ផ្សេងទៀត កំពុងដូរសំលៀកបំពាក់ បំពេញក្រដាស់ស្មាម នឹងបានចេញផុតពីគុកព្រៃសនៅថ្ងៃនេះ ប្រហែលម៉ោង២រសៀលនេះ” ។

លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១០រូបផ្សេងទៀត និងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បន្ទា់បីពួកគេបានសរសេរលិខិតស្នើសុំលើកលែងទោសទៅប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហាកន្លងមកនេះ ។ ជាងនេះទៅទៀត ការសុំលើកលែងទោសនេះ ក្រោយមានការលើកលែងទោសសកម្មជនដីធ្លី អ្នកនយោបាយ និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ ។

ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានប្រសាសន៍ផងដែរថា សម្តេច មានគម្រោងនិងធ្វើការដោះលែងអ្នកទោស មានលក្ខណៈទ្រង់ទ្រាយធំផងដែរ ។

សូមជម្រាបថា ក្នុងរយៈពេលតែមួយសប្តាហ៍ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ លើកលែងអ្នកទោស តាមសំណើរសុំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មួយចំនួនដូចជា៖ លោក គឹម សុខ អ្នកវិភាគសង្គម, លោកស្រី ទេព វន្នី អតីតសកម្មជនដីធ្លីបឹងកក់ និងសហការី ចំនួន៣នាក់, លោក អ៊ុ សំអាន អតីតសមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិ និងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន២នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post