header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្រោមកង់រថភ្លើង បន្ទាប់ពីផឹកស្រវឹង ហើយរត់ ចូលរថភ្លើងបណ្តាលឲ្យ កិនដាច់ជា២កំណាត់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីម៉ោងជាង២ រសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវរថភ្លើង ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានអោយដឹងថា បុរសខាងលើមានឈ្មោះ សន សុវឌ្ឍនា អាយុ៣៨ឆ្នាំ មិនមានមុខរបរពិតប្រាក ស្នាក់នៅម្តុំវត្តថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថាជនរងគ្រោះបានមកផឹកស៊ីជួបជុំមិត្តភ័ក្រ្ត ត្រង់ចំណុចខាងលើ លុះបែកវង់ ចែកផ្លូវគ្នា ទៅផ្ទះរៀងៗខ្លួន ស្របពេលដែលរថភ្លើង ដឹកអ្នកដំណើរ បើកពីកើតទៅលិច មកដល់ចំណុចខាងលើ ស្រាប់តែជនរងគ្រោះ មិនដឹងថាយ៉ាងម៉េច ទើបបានរត់ចូលពាក់កណ្តាលខ្សែរថភ្លើងតែម្តង បណ្តាលឲ្យកិនដាច់ខ្លួនជា២កំណាត់ ស្លាប់ភ្លាមៗមួយរំពេច។

យោងតាមសម្ដីអ្នកបើកបររថភ្លើងប្រាប់ឲ្យភ្នាក់ងារខេមប៉ុស្តិ៍​បានដឹងថា ផ្អែកទៅលើកាមេរ៉ាសុវត្ថិភាព ដែលបំពាក់ជាប់លើរថភ្លើងស្រាប់ គឺរថភ្លើងមិនបានបុកមនុស្សដើរ ស្របផ្លូវដែក ឬដើរលើផ្លូវដែកទេ រថភ្លើងធ្វើដំណើរឆ្លងកាត់ម្តងៗតែងតែចុចស៊ីផ្លេនិងមានអ្នកបិតបើកប៉ារ៉ាស់នៅពេលឆ្លងកាត់ផ្លូវថ្នល់ ហើយជនរងគ្រោះខាងលើ ពេលដែលរថភ្លើងបើក ក្បាលហួសជនរងគ្រោះបន្តិច បែជារត់បំបុកចូលកណ្តាលខ្សែតែម្តង ពោលជនរងគ្រោះមានចេតនាធ្វើអត្តឃាតតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post