header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ក្រោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាំកក់  ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុក បានសហការជាមួយ លោកវរសេនីយ៍ទោ លក ញាវ ប្រធានការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន ខេត្តកំពត ក្រោមការសម្របសម្រួលដោយលោក ជ័យ រិទ្ធី ព្រះរាជអាជ្ញា រងអមសាលាដំបូង ខេត្តកំពត កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃសុក្រ ១៤រោច ខែទុតិយាសា ឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ បានចុះឆែកឆេរលំនៅឋាននៅចំណុចផ្ទះឈ្មោះ មើន ញ៉ាញ់ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិយាយឡ ឃុំត្រាំកក់  ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ទី១-ឈ្មោះ មើន ញ៉ាញ់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិយាយឡ ឃុំត្រាំកក់ ជាម្ចាស់ផ្ទះ និងជាមុខសញ្ញាជួញដូរសារធាតុញៀន។ ២-ឈ្មោះ ជ័យ សាវុធ ភេទប្រុស  អាយុ៥០ឆ្នាំ រស់នៅភូមិដើមពោធិ៍ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ជាមុខសញ្ញា ចែកចាយសារធាតុញៀន ធ្លាប់ជាប់ពន្ធធានាគា ខេត្តកំពត ចំនួន២លើក។ ៣-ឈ្មោះ ចេន ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ជាមុខសញ្ញាសេពសារធាតុញៀន។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន១៥កញ្ចប់ (ធំ ១កញ្ចប់)ប្រដាប់វេចខ្ចប់មួយចំនួន ម៉ូតូចំនួន២គ្រឿង និង​កាំភ្លើងកែច្នៃ២ដើម ដាវ១ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post