អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ​ លោក សេង លាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិអូស្រ្តាលី បង្ហោះ Drone ស៊ើបការណ៍ព័ត៌មានពីកម្ពុជា បញ្ជូនទៅឲ្យបរទេសដាក់ពន្ធនាគារកំណត់រយៈពេល៦ឆ្នាំ ពីបទ ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ យោងតាមមាត្រា៤៤៦នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ការសម្រេចផ្តន្ទាទោសខាងលើ ធ្វើឡើងបន្ទាប់ពីតុលាការ បានបើកសវនាការជំនុំជម្រះជាច្រើនថ្ងៃលើសំណុំរឿងនេះ ហើយបានបញ្ចប់កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

បុរសជនជាតិអូស្រ្តាលីឈ្មោះ James Ricketson អាយុ៦៨ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីផែនអន្តោប្រវេសន៍ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចម្តុំរូបសំណាក់ព្រះគម្លង់ ក្នុងទឹកដីខណ្ឌដូនពេញ ពាក់ព័ន្ធករណីបង្ហោះកាមេរ៉ាថតផ្តិតយករូបភាពនានាពីលើអាកាស ដើម្បីទៅផ្សព្វផ្សាយនៅក្រៅប្រទេស ដែលសាលារាជធានីភ្នំពេញមិនអនុញ្ញាត កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។

បន្ទាប់ពីឃាត់ខ្លួន ទើបដឹងថា ជនជាតិអូស្រ្តាលីម្នាក់នេះ ជាផលិតករភាពយន្តអូស្ត្រាលីម្នាក់ មានររឿងអាស្រូវជាច្រើនទៀត និងមានរឿងខ្លះត្រូវបានតុលាការប្រទេសកម្ពុជាផ្តន្ទាទោសរួចហើយដែរ។ ក្នុងនោះដូចជាមានរឿងជួញដូរកុមារខ្មែរលក់ទៅក្រៅប្រទេស ដែលត្រូវផ្តន្ទាទោសពីរឆ្នាំ តែទោសនោះត្រូវព្យួរ និងមានសំណុំរឿងរដ្ឋប្បវេណីមួយទៀត ត្រូវតុលាការបានផ្តន្ទាទោសពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន៥លានរៀល និងសងទៅដើមបណ្តឹង៦លាន រៀល តែសាលក្រមបានប្រកាសធ្វើឡើងកំបាំងមុខជនជាប់ចោទ នៅក្នុងអំឡុងឆ្នាំ២០១៤ ដោយសារគេចខ្លួនទៅប្រទេសអូស្ត្រាលី។

ប្រភពព័ត៌មានត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថា ជនសង្ស័យរូបនេះ បានលួចចូលមកកម្ពុជាវិញក្នុងឆ្នាំ២០១៥ ដោយការស្នាក់នៅមិនពិតប្រាកដ។ លុះថ្ងៃទី៣ មិថុនា ត្រូវបានកម្លាំងជំនាញការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ស្នងការនគរបាលរាជធានីភ្នំពេញ បានឃើញជនបរទេសរូប នេះដើរបង្ហោះកាមេរ៉ាដ្រូនថតរូបពីលើអាកាស ផ្តិតយកពី សកម្មភាពថ្ងៃត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ ដែលសាលារាជធានីភ្នំពេញហាមឃាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor