header ads

Sponsor

ពិសី

ភ្នំពេញៈ នារីម្នាក់ និងអ្នករួមដំណើរជាមួយ២នាក់ទៀត បើករថយន្ត Highlander ក្នុងយ៉ាងល្បឿនលឿនពេក គេចរថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតទ្រូងផ្លូវ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង១១៖១០នាទីយប់ ថ្ងៃទី១ ខែសីហា​ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ស្តុបអតីតរោងកុងគីរីរម្យ) ។

សាក្សីនៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញនារីម្នាក់ និងអ្នករួមដំណើរពីរនាក់ទៀត​ បើករថយន្ត១គ្រឿង ម៉ាក Highlander ពណ៌​ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-9283 ធ្វើដំណើរតាមផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ​ ស្តុបអតីតរោងកុងគីរីរម្យ ក៏បាននកាច់ចង្កូតគេចរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ទ្រូងផ្លូវអស់មួយផ្ទាំង រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ បែកធុងទឹក និងធុងប្រេងពេញផ្លូវ តែសំណាង​ល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។ ភ្លាមនោះគេឃើញនារីម្នាក់ ដែលជាអ្នកបើករថយន្តបានទ្វារចេញមក ដោយទុករថយន្តបង្កហេតុចោល រួចប្រញាប់ប្រញាល់​គេចខ្លួនពីកន្លែងកើតហេតុបាត់តែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានវាស់វែងនឹងស្ទូចយករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំភាគីម្ចាស់រថយន្តមកដោះស្រាយទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post