header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមជនសង្ស័យ ជាក្មេងស្ទាវ១ក្រុមមានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពដេញវាយបុរសពីរនាក់កំពុងជិះម៉ូតូនិចមួយគ្រឿង និងធាក់អោយដួល តែយកម៉ូតូមិនបានសំរេច កាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចស្ថានីយប្រេងសាំង TOTAL ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឈុំ ពុនសារ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររៀបចំបន្ទប់ខារ៉ាអូខេ ស្នាក់នៅបឹងទំពុន ខណ្ឌមានជ័យ និងម្នាក់ទៀតដោយសាររងរបួសធ្ងន់ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាក​ Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FG-8941 បានជិះចេញពីកន្លែងខារ៉ាអូខេមួយកន្លែង ដើម្បីជូនភ្ញៀវទៅផ្ទះរបស់គាត់ ដើម្បីទៅយកលុយដោយសារគាត់ខ្វះលុយ រួចបានទុកម៉ូតូរបស់គាត់ នៅក្នុងហាងខារ៉ាអូខេ ដើម្បីទៅយកលុយមកសងម្ចាស់ហាងវិញ។

ជនរងគ្រោះបន្តថា គាត់ទាំង២នាក់បានជិះម៉ូតូ តាមផ្លូវ២៧១ ពីជើងទៅត្បូង ខណៈមកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែលេចមុខក្រុមក្មេងស្ទាវមួយក្រុម មានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក បានដេញវាយពីក្រោយ តាំងពីផ្សារសុវណ្ណារហូតមកដល់ចំណុចកើតហេតុខាងលើ ពួកវាបានធាក់បណ្តាលឱ្យម៉ូតូរបស់គាត់ដួល តែចំចំនុចដែលមានប្រជាពរដ្ឋច្រើនដែរ ទើបធ្វើឲ្យក្រុមក្មេងស្ទាវទាំងនោះយកម៉ូតូមិនបាន ក៏នាំគ្នាជិះគេចខ្លួនបាត់ស្រមោល ។

ក្រោយហេតុការណ៍ជនងគ្រោះម្នាក់ដែលរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ រួចសមត្ថកិច្ចមូលដ្ឋាន បានជូនជនរងគ្រោះទៅប៉ុស្តិ៍បឹងទំពុនទី១ ដើម្បីដាក់ពាក្យបណ្ដឹងផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post