យើងបានដឹងហើយថាក្រមហ៊ុន vivo ជាក្រុមហ៊ុនទូរស័ព្ទដៃមួយដែលកំពុងតែមានឈ្មោះបោះសំលេងយ៉ាងខ្លាំងនៅលើទីផ្សារនៃទ្វីបអាស៊ី ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន vivo តែងតែនាំមកនូវជាមួយម៉ូឌែលទូរស័ព្ទដៃទំនើបៗដែលបំពាក់ទៅដោយបច្ចេកវិទ្យាស្មាតហ្វូនថ្មីៗ និងការរចនាម៉ូឌមានភាពទាន់សម័យ ។ ហើយអ្វីដែលពិសេស និងគួរអោយចាប់អារម្មណ៏ផងដែរនោះក្នុងឆ្នាំនេះក្រុមហ៊ុន vivo បានបញ្ចេញនៅម៉ូឌែលថ្មីដែលវាមិនជាត្រកូល V និង ត្រកូល Y ឡើយប៉ុន្តែវាជា ត្រកូលX ។ ដោយវាជាចំណូលថ្មី ក៏ដូចជាលើកដំបូងផងដែរសំរាប់ត្រកូល X ដែលមាននៅក្នុងប្រទេសកម្ពុជានោះគឺម៉ូឌែល vivo X21 ។
ពេលនេះ vivo X21 កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនអ្នកប្រើប្រាស់ទូទៅគឺដោយសារចំនុចពិសេសមួយយ៉ាងសំខាន់ដែលជាសោរមាសសម្រាប់ការលក់នោះគឺ ការស្កេនក្រយៅដៃលើផ្ទៃអេក្រង់(ជាបចេ្ចកវិទ្យាដំបូងគេបង្អស់លើពិភពលោក) បូករួមនឹងចំនុចពិសេសផ្សេងទៀតដូចជាអេក្រង់ : 6.28 Inches / មានវិមាត្រ 19:9 មានកម្រិតបង្ហាញរូបភាព FHD+ (1080 x 2280 ) ដែលធ្វើឲ្យរូបភាពច្បាស់ល្អ។
ផ្នែកកម្លាំងម៉ាស៊ីន X21 បានប្រើប្រាស់នៅប្រពន្ធ័ Octa-core Qualcomm ឈីប Snapdragon SMD 660 ដំណើរការដោយប្រពន្ធ័ប្រតិបត្ថការណ៏ Android 8.1 Oreo ជាមួយ Funtouch OS 4.0 វាអាចធ្វើអោយល្បឿននៃការប្រើប្រាស់លឿនជាងមុននិងផ្ទៃកម្មវិធីស្រលះល្អងាយស្រួលក្នុងការប្រើប្រាស់។ វាមានបំពាក់មកជាមួយរ៉េម 6GB , អង្គផ្ទុកទិន្នន័យ 128GB ហើយយើងអាចបន្ថែមរហូតទៅដល់ 256 GB និងមានថាមពលថ្ម 3200mAh ដែលអាចប្រើប្រាស់ដោយមិនបាច់ភ័យខ្លាចឆាប់អស់ថ្មនោះទេ។ vivo X21 បានបំពាក់ដោយ Camera ក្រោយភ្លោះ 2 x 12MP+5MP(f1.8 / f2.4) វាអាចថតវីដេអូបានក្នុងកម្រិត 4K ។ Camera មុខមានទំហំ 12MP (f2.0) វាអាចថតវីដេអូបានកម្រិត 1080p និងមាន Beauty Mode ជំនួយអោយសាច់ស្រស់ស្អាត ។ ចំណែកឯរូបរាងរបស់វាវិញ គឺវាពិតជាមានភាពស៊ីវីល័យដែលបានរំលេចចេញនូវពណ៍ខ្មៅរលើបរលោងជាមួយនឹងផ្ទៃអេក្រង់លាតស្ទើរតែគ្មានគែម តួទាំងមូលមានរាងស្ដើង និងផ្ទៃខាងក្រោយប្រភេទកញ្ចក់បែប 3D Glass មានភាពភ្លឺរលោង បើចាប់កាន់នៅក្នុងដៃ មើលមកវាពិតជាមានភាពទាក់ទាញ និងទាន់សម័យមែនទែនចំពោះម៉ូឌែល vivo X21 មួយនេះ ។ ដោយសារចំនុចពិសេសជាច្រើនរបស់ vivo X21ទាំងអស់នេះយើងសង្កេតឃើញថាត្រឹមតែរយះខ្លីតែប៉ុណ្ណោះ ដែលបានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាក្នុងតម្លៃ599$ ប៉ុន្តែមានសន្ទុះនៃការគាំទ្រច្រើនពីសំណាក់អតថិជនដោយចំនួននៃការលក់យ៉ាងខ្លាំង រហូតដល់អស់ពីស្តុកក្រុមហ៊ុនតែម្ដង។
vivo X21 ដែលមានបច្ចេកវិទ្យាស្កេនក្រយៅដៃលើផ្ទៃអេក្រង់ដំបូងគេបង្អស់លើពិភពលោកនោះបានទាញយកចិត្តអតិធិជនជាច្រើនឲ្យលង់ស្រលាញ់វា និងពេញចិត្តជាមួយនឹងសមត្ថភាពរបស់វា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ យើងចាំតាមដានមើលថាម៉ូឌែលបន្ទាប់មួយណារបស់ vivo ដែលនឹងបំពាក់បច្ចេកវិទ្យាស្កេនក្រយៅដៃដ៏ទំនើបមួយនេះដូចជាម៉ូឌែល vivo X21 ដែរ?