ភក្ដី

(ស្វាយរៀង)៖ ដោយទឹកព្រះទ័យនិងសទ្ធាជ្រះថ្លាក៏ដូចជាការដឹងគុណដល់ ​លោក​វេជ្ជបណ្ឌិត​ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នេះព្រះចៅអធិការវត្តព្រៃឆ្លាក់រួមនិងលោកអាចារ្យគណកម្មការនិងពុទ្ធបរិសទ្ទចំណុះជើងវត្តជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆ័នប្រារព្ធពិធី​បង្សុកូលដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​លោក​វេជ្ជបណ្ឌិត​ Beat Richner ដែលពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងខេត្តស្វាយរៀង។

តាមសង្ឃដិការបស់ព្រះតេជគណ យ៉ន សុខសាន្ត ចៅអធិការវត្តព្រៃឆ្លាក់ បានមានសង្ឃដិកាឱ្យដឹងថាៈការប្រារព្ធពិធីបុណ្យបង្សុកូលនៅព្រឹកនេះគឺក្នុងបំណងដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់បុព្វការីជនទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខផងហើយជាពិសេសនោះគឺដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​លោក​វេជ្ជបណ្ឌិត​ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨នេះសូមដួង​វិញ្ញាណ​ក្ខន្ធរបស់លោកបានទៅ​ចាប់បដិសន្ធិ​នៅ​ឋាន​សុគតិភព។ ប្រជាជនខ្មែរពិតជាសោកស្ដាយណាស់ដែលបាត់បង់រូបលោក​ និងអរគុណលោកណាស់ដែលលោកបានចំណាយពេលមួយជីវិតដើម្បីសង្រ្គោះកុមារកម្ពុជា។

ក្នុងកំឡុងឆ្នាំ១៩៧៤.១៩៧៥លោកត្រូវបានបញ្ជូនមកកាន់កម្ពុជាក្នុងបេសកម្មកាកបាទក្រហមស្វីសឱ្យបំរើការនៅមន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញ។ លោកត្រូវបានបង្ខំចិត្តវិលត្រឡប់ទៅស្វីសវិញនៅមុនការកាន់កាប់អំណាចរបស់ក្រុមខ្មែរក្រមហម។ នៅខែធ្នូឆ្នាំ១៩៩១លោកត្រូវបានរដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យជួយជួសជុលមន្ទីរពេទ្យគន្ធបុប្ផាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។ សំណើនេះត្រូវបានលោកទទួលយកហើយនៅឆ្នាំ១៩៩២លោកបានបង្កើតមូលនិធិគន្ធបុប្ផាដែលមានមូលដ្ឋាននៅទីក្រុងហ្សួរិចប្រទេសស្វីសនិងចាប់ផ្តើមជួសជុលដាក់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ។

គិតត្រឹមឆ្នាំ២០១៦មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាអស់ជាង៥០០លានដុល្លារដើម្បីព្យាបាលកុមារចំនួន១៦លាននាក់ដោយព្យាបាលអ្នកជំងឺពុំគិតកម្រៃដោយមានចំនួន៥សាខានៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Beat Richner   ដោយជាមធ្យមក្នុងមួយថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាត្រូវចំណាយថវិកាចំនួន១២មឺុនដុល្លារ។ មួយផ្នែកដើម្បីទ្រទ្រង់មន្ទីរពេទ្យលោកវេជ្ជបណ្ឌិតBeat Richner បានសម្តែងសិល្បៈដោយលេងសេឡូដើម្បីប្រមូលថវិកាជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។

ក្រៅពីនេះថវិកាទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផារដ្ឋាភិបាលស្វីសបានផ្តល់ជំនួយ៤លានដុល្លាររៀងរាល់ឆ្នាំនិងរដ្ឋាភិបាលកម្ពុជាជិត១០លានដុល្លារក្នុងមួយឆ្នាំក្នុងនោះនៅឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជាបានបង្កើនថវិកាវិភាកទានជាសាច់ប្រាក់ចំនួន២លានដុល្លារហើយនៅឆ្នាំ២០១៦រដ្ឋាភិបាលបានបង្កើនថវិកាវិភាគទា'នជាសាច់ប្រាក់រហូតដល់៦លានដុល្លារ គិតត្រឹមឆ្នាំ២០១៦មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាអស់ជាង៥០០លានដុល្លារដើម្បីព្យាបាលកុមារ  ។

ក្នុងរយៈពេល២៤ឆ្នាំនេះមន្ទីរពេទ្យគន្ធបុប្ផាព្យាបាលកុមារបានចំនួន១៦លាននាក់ក្នុងនោះ១.៦លាននាក់ស្ថិតនៅក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរក្នុងមួយខែៗមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញនិងនៅសៀមរាបបានជួយពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជាភាគច្រើនជាកុមារជាង៨មឺុននាក់់។
ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor