header ads

Sponsor

រិទ្ធី

Breaking News៖ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក គឹម សុខ ពាក់ព័ន្ធបទល្មើសចោទប្រកាន់ពីបទ៖ ញុះញង់ឲ្យប្រព្រឹត្តបទល្មើស ជាអាទិ៍ បរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលសំណុំរឿងនេះប្តឹងដោយរាជរដ្ឋាភិបាលកម្ពុជា។ យោងដីកាចុះនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ។ ប៉ុន្តែទើបតែចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

យោងដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ លាង សំណាត់ បញ្ជាក់ថា៖​ សម្រេចបញ្ជាដល់កម្លាំងសាធារណៈ ឲ្យស្រាវជ្រាវរកចាប់ និងឱ្យនាំខ្លួនឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៨ឆ្នាំ ទៅក្នុងមណ្ឌលអប់រំកែប្រែ នៃក្រសួងមហាផ្ទៃ និងបញ្ជាដល់ប្រធានមណ្ឌលអប់រំកែប្រែ នៃក្រសួងមហាផ្ទៃឲ្យទទួល និងឃុំខ្លួនបុគ្គលនោះ។

លោក គី តិច បានថ្លែង ករណីប្តឹងលោក គឹម សុខ កាលពីឆ្នាំ២០១៧នេះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បង្គាប់ឲ្យចាប់ និងឃុំខ្លួនលោក គឹម សុខ ដោយសារលោក គឹម សុខ បានគេចវេសមិនព្រមចូលបំភ្លឺនៅតុលាការ កាលពីថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០១៨ថ្មីៗនេះ»។

លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សំណុំរឿងនេះពាក់ព័ន្ធនឹងលោក គឹម សុខ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទប្រកាន់លើរាជរដ្ឋាភិបាលថា បានបង្កើតប្រព័ន្ធមួយសម្លាប់មនុស្ស រួចហើយរកមុខឃាតកមិនឃើញ។

គួររំលឹកថា លោក គឹម សុខ អ្នកវិភាគនយោបាយ និងកូនស្រីអាយុ៦ឆ្នាំម្នាក់បានចាកចេញទៅដល់ទីសុវត្ថិភាពហើយ ក្រោយពីសម្តេច ហ៊ុន សែន ព្រមានចាប់ដាក់គុកសារជាថ្មី បើគ្មានលុយសងជំងឺចិត្តសម្តេច។     

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post