header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ លោក​អនុប្រធានមន្ទីរ​សុខាភិបាលខេត្តប៉ៃលិន បាន​រងរបួសធ្ងន់ រីឯ​ប្រពន្ធ បាន​ស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តច័ន្ទបូរី ក្រោយជួប​ឧបទ្ទ​វហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្ត​ នៅប្រទេសថៃ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ ថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍នេះ​ បង្កឡើងរវាង​រថយន្ត​ថៃ​បុក​ជាមួយ​រថយន្ត​កម្ពុជា ​ម៉ាក CRV ពណ៌​ប្រាក់ មិន​ស្គាល់ស្លាក​​លេខ ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវជាតិ ក្នុងស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ បណ្តាល​ឲ្យរថយន្តទទួល​រង​ការ​ខូចខាត​ទាំងស្រុង ចំណែក​អ្នកបើកបរ​រថយន្ត​ភាគី​ថៃ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បើកទ្វារ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់ឈ្មោះ ឃាង ធា​រ៉ា​ថន អាយុ​៤១​ឆ្នាំ ជានា​យក​ស្តីទី​ចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ប៉ៃលិន ត្រូវជាប្រពន្ធលោក សៀ​ក រតនៈ អាយុ​៥០​ឆ្នាំ អនុប្រធានមន្ទីរ​សុខាភិបាលខេត្តប៉ៃលិន រង​របួសធ្ងន់ ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បូ​រី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post