Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អមេរិកៈ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក​ Jame Mattis ​បានច្រានចោលការលើកឡើងថា លោកធ្លាប់មើលងាយប្រធានាធិបតី លោក ដូណាល ត្រាំថា ​ជាមនុស្សដែលមានចំណេះដឹង​ស្មើនឹងថ្នាក់ទី៥ ឬទី៦ប៉ុណ្ណោះ។

នៅក្នុងសៀវភៅ ដែលបាននិពន្ធដោយអ្នកសារព័ត៌មានជើងចាស់ លោក​ Bob Woodward ​ដែលមានចំណងជើងថា "ភ័យខ្លាច" បានលើកឡើងពីកិច្ចប្រជុំគណៈកម្មការសន្តិសុខជាតិ ​NSC ​ពេលនោះ មេទ័ពផ្កាយ​៤ លោក Mattis ធ្លាប់ប្រឈមមុខតានតឹង ក្រោយពេលលោក ត្រាំ សួរនាំពីយុទ្ធសាស្ត្រយោធា នៅឧបទ្វីបកូរ៉េ។

អ្នកសារព័ត៌មាន​ Woodward ​ធ្លាប់លាតត្រដាងពីការលួចស្តាប់ Watergate ​បង្ខំឲ្យអតីតប្រធានាធិបតី  លោក Richad Nixon ដើម្បីបញ្ចៀសការចោទប្រកាន់ទោស បានលាលេងពីតំ​ណែងនៅឆ្នាំ១៩៧៣។ បច្ចុប្បន្ លោក ​Woodward​ ជាជំនួយការ​និពន្ធនាយក​សារព័ត៌មាន វ៉ាស៊ីនតោន ប៉ុស្តិ៍។

នៅក្នុងសៀវភៅ​ ស្តីពីការភ័យខ្លាចខាងលើ នឹងត្រូវបោះពុម្ពនៅសប្តាហ៍ក្រោយ បាននិយាយពីភាពចលាចលនៅសេតវិមាន ក្រោមការដឹកនាំរបស់លោក ត្រាំ ជាកន្លែងដែលជំនួយការផ្ទាល់របស់លោក បាននិយាយអាក្រក់ពី​មេរបស់ខ្លួននៅក្រោយខ្នងថា មិនយល់ដឹងអ្វីពីការដឹកនាំប្រទេសជាតិ ​ដូចជាគោលនយោបាយការបរទេស សន្តិសុខ...។

នៅក្នុងសៀវភៅ បានសរសេរថា រដ្ឋមន្ត្រីការពារជាតិ Mattis ​ធ្លាប់បកស្រាយជាមួយលោក ត្រាំ ថា យើងត្រូវធ្វើយ៉ាងណា ដើម្បីបញ្ចៀសសង្គ្រាមលោកលើកទី​៣។ ប៉ុន្តែនៅពេលដែលលោក ត្រាំ ​ចាកចេញពីបន្ទប់ប្រជុំ លោក Mattis បង្ហាញក្តីបារម្ភ និងនឿយហត់។ មានព័ត៌មានផ្សាយថា ជំនួយការលោក ត្រាំ ធ្លាប់និយាយ​ថា ការដោះស្រាយបញ្ហារបស់លោក ត្រាំ ដូចនឹងអ្នកមានចំណេះវិជ្ជាថ្នាក់ទី៥ ឬទី​៦តែប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor