header ads

Sponsor

រិទ្ធី

អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ក្នុងមូលដ្ឋាន​ទាំងអស់​ត្រូវ​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​បម្រើបងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ​ឱ្យអស់​ពី​លទ្ធភាព និង​ទាន់​ពេល​វេលា ទាំង​ការ​ងារផ្ដល់​ប្លង់​កម្មសិទ្ធិ​ដែលបានចុះ​បញ្ជី​លក្ខណៈ​ជាប្រព័ន្ធ ទាំងការ​ងារអត្រានុកូលដ្ឋាន ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ ឬសំបុត្រ​មរណភាព​ជាដើម។ នេះជាប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ

អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ​ស្ដីពី​ការ​ផ្ដល់​សេវាជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​នៅ​ក្នុងរាជធានី​ភ្នំពេញ នារសៀល​ថ្ងៃ​ពុធ ១០រោច ខែ​ស្រាពណ៌ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨​ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា៖ យុទ្ធនាការនេះប្រើ    រយៈពេល៣ខែគិតពីថ្ងៃប្រជុំនេះទៅ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់កងកម្លាំងនគរបាល ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ចៅសង្កាត់ មេភូម ជាច្រើនរយនាក់។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post