header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនី​យ៍ (​ផ្កាយ​២) ​ម្នាក់ ​មាន​ប្រពន្ធហើយ ​លួចលាក់ចិញ្ចឹមស្រីស្នេហ៍ ​ត្រូវ​ប្រពន្ធដើម​តាម​ទាន់ ​ក៏​ផ្ទុះ​ហិ​ង្សា​រ​វាយ​បំបែក​ក​ញ្ចា​ក់​រថយន្ត៥៧០មួយគ្រឿង ​និង​កញ្ចក់​ទ្វារផ្ទះ​រង​ការខូចខាត​យ៉ាងដំណំ ​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ចនគរបាល ព្រមទាំង​កងរាជអាវុធហត្ថ​មក​ចោមរោមឈរមើល​ព្រោង​ព្រៀត។

ហេតុការណ៍ប្រពន្ធតាមប្ដីលួចមានស្រីខាងលើនេះ កើតឡើងកាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់ចំណុច​មុខផ្ទះ​លេខ​៦R ផ្លូវលេខ​៥ ក្នុង​បុរី​លឹម​ឈាង​ហាក់ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាមសម្ដីប្រពន្ធដើម បានឲ្យដឹងថា បុរសស្វាមី ដែលលួចចិញ្ចឹមស្រីនោះ ឈ្មោះ ឡុង ទិ​ត្យ មុខរបរមន្រ្ដីកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឋា​ន្ត​រស័​ក្តិឧ​ត្ត​ម​សេនី​យ៍ទោ (​ផ្កាយ​២)។

ស្រ្ដីជា​ប្រពន្ធដើម ​បាន​ប្រាប់​ឲ្យដឹងទៀត​ថា ​គាត់​បាន​ចាប់ដៃគ្នា​ជាមួយនឹង​ស្វាមី​របស់គាត់​អស់​រយៈពេល​ជាង១០ឆ្នាំ​មកហើយ​ មានកូន​ដល់​ទៅ​បីនាក់​ក្នុងបន្ទុក។ ក្នុង​រយៈពេល​កន្លងមក​គាត់​រកស៊ីទិញ​ដី​លក់​ដីកាន់តែ​មានឡើង​ៗ​រហូតដល់​មានផ្ទះ​វីឡា​ មានមុខ​របរ​លក់​ឡាន​ទិញ​ឡាន ​និង​ស្វាមីបានធ្វើការ​នៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសឋា​ន្ត​រស័​ក្តិ ឧ​ត្ត​ម​សេនី​យ៍ទោ (​ផ្កាយ​២) ។ ប្រពន្ធបន្ដថា មួយរយៈ​ពេលនេះ ​ប្ដី​របស់គាត់​មាន​ចរិត​ប្លែកៗ ចេះ​ដើរ​បាត់​ពី​ផ្ទះ ​និង​វាយ​​ប្រពន្ធជាំមុខ​ជាំ​មាត់ទៀត។ លុះ​មកដល់​ថ្ងៃ​កើតហេតុ​ខាងលើ ប្រពន្ធ​របស់គាត់​បាន​តាម​ទាន់​ឃើញ​ស្វាមី​របស់គាត់ ​បានមក​ឈប់​រថយន្ត​នៅមុខ​ផ្ទះមួយ​ទៅផ្ទះ​លេខ6R​ ផ្លូវ​លេខ5 ក្នុង​បូរី​លឹម​ឈាង​ហាក់​ចំកា​ដូង​ ដោយសារតែ​ខឹង​ពេក​គាត់​បាន​យក​ដុំថ្ម​វាយ​កញ្ចក់​ឡាន ឡិច​ស៊ី​ស៥៧០ (Lexus 570) ពាក់ស្លាកលេខភ្នំពេញ​ 2AY-8787 ដែលប្ដីជិះ ខាងក្រោយ និង​ខាង​ចំហៀង ​ព្រមទាំងបំ​បែក​កញ្ចក់​ផ្ទះ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ​។

ដោយឡែក​​ភាគី​ខាង​ស្វាមី​ ព្រមទាំង​ប្រពន្ធចុង​ មិនឃើញ​នៅក្នុង​ផ្ទះ​ប្រហែល​សម្ងំ​ ឬក៏​ចេញ​តាម​ទ្វារក្រោយ​បាត់​ក៏​មិនដឹង មិន​ហ៊ាន​ចេញមក​តតាំង​ឡើយ​។

​ក្រោយមក​ខាង​ប្រពន្ធដើម​បានចេញ​ទៅ​ព្យាបាល​របួស​ជើង ​ហើយក៏​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​ស្តិ៍នគរបាល​រដ្ឋបាល​ដង្កោ ​ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅតាម​នីតិ​វិធី​ច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post