header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានបាត់បង់ជីវិត ខណៈស្រវឹងស្រាជិះម៉ូតូ​ ត្រូវ​រថយន្តកុងតឺន័របុកចំពីមុខពេញទំហឹង។ ដោយគ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៤៥នាទីយប់ថ្ងែអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ50ម៉ែត្រ ស្ថិតនៅភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ(សព)ឈ្មោះ ទូច សុខហៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅផ្ទះជួលម្តុំតាខ្មៅ មានស្រុកកំណើតនៅភូមិស្លែង ឃុំរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ធ្លាប់មានប្រពន្ធ ហើយបានលែងលះគ្នា រួចក្រោយបោះឆ្នោតរួចបានភ្ជាប់ពាក្យជាមួយ​នារីក្រោយម្នាក់ទៀតធ្វើការរោងចក្រនៅតាខ្មៅជួលផ្ទះនៅរួមរស់ជាមួយគ្នា ដែលមកយំស្រែកនៅកន្លែងកើតហេតុ។

តាមសម្តីនារីម្នាក់ ដែលផឹកស៊ីជាមួយអ្នករងគ្រោះ បាននិយាយរៀបរាប់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា រូបនាងនិងគាត់បានផឹកស៊ីនៅផ្លូវវេងស្រេងឡើងស្រវឹងរៀងៗខ្លួនគាត់(សព) ក៏សុំទៅផ្ទះជួលនៅតាខ្មៅ​ នាងក៏ឃាត់ដែរ ថា បងស្រវឹងហើយកុំទៅអី នៅដេកនឹងសិនទៅ តែគាត់មិនព្រម ហើយក៏ជិះចេញបាត់ទៅ ប្រហែល៣០នាទីក្រោយមក ស្រាប់តែមានគេទូរស័ព្ទមកប្រាប់ថា គាត់បានស្លាប់បាត់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ បិទស្គុតទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ  1L.7130 បើកតាមបណ្ដោយផ្លូវ 50 ម៉ែត្រ ឡើងពីលិចមកកើតយ៉ាងលឿន ដោយភាពស្រវឹងផង បើកមកដល់ចំណុចកើតហេតុខាងលើ បណ្ដាលឲ្យបុកគ្នាជាមួយនឹងរថយន្តកុងតឺន័រ ក្រុមហ៊ុន PRIV ATE ពណ៌ ក្រហម ពាក់ស្លាកលេខខេត្តសៀមរាប 3A.2277  បើកតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅ​ពីកើតទៅលិច បើកលឿនដូចគ្នា បុកចំពីមុខពេញទំហឹង។ បុកហើយបាន អ្នកតៃកុងរថយន្ត​បើកទ្វារចុះរត់បាត់ ស្រមោល ដោយ​​ទុកឡានចោលនៅកន្លែងកើតហេតុ និងសាកសព ជនរងគ្រោះ ដែលមានសភាពរហែកអាវ ទ្រូងរយះ និងបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម​នៅកន្លែងកើតហេតុ រីឯម៉ូតូនៅក្រោមរថយន្តអូសប្រហែល១០ម៉ែត្រខ្ទេចផ្នែកខាងមុខស្ទើតែទាំងស្រុង ចំណែករថយន្តក៏​បែកចង្កៀងមុខម្ខាង និងកំពិតកាងផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ហើយក៏ទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវ​ច្បាប់។ ចំណែកសាកសព​ សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post