header ads

Sponsor

រិទ្ធី

ថ្ងៃ​ទី​២៦ ខែ​កញ្ញា ​ឆ្នាំ​២០១៨​ ឯកឧត្ដម​ បណ្ឌិត​ អ៊ិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បាន​ អនុញ្ញាតឱ្យ​លោក​ Jiang Hao អគ្គនាយក​ក្រុមហ៊ុន​ Join Capital Investment & Management Co., Ltd. ជួប​សំដែង​ការ​គួសម​ និង​សុំគោលការ​បង្កើត​វិទ្យាស្ថាន​ បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​ អាស៊ាន​ អនឡាញ​ នៅ​កម្ពុជា​។ 
ឯកឧត្ដម​បណ្ឌិត​ អ៊ិត ​សំហេង​ បាន​គាំទ្រ​គម្រោង​នេះ​ ដែល​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ សិស្ស ​និស្សិត​ ក្នុងការសិក្សាបន្ថែម​ ឈាន​យកជំនាញ​ កម្រិត​ខ្ពស់​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ ទីផ្សារ​ការងារ​បច្ចុប្បន្ន​។

លោក ឡៅ ហ៊ឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បាននិយាយថា៖ បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ចិនឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយហើយការវិនិយោគរបស់ក្រុមហ៊ុនឯកជនរបស់ចិន ក្នុងការបង្កើតសាលារៀនតាមប្រព័ន្ធអនឡាញនៅកម្ពុជា ដើម្បីឱ្យសិស្ស-និស្សិតនៅកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការសិក្សា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ។

បើតាមគម្រោងរបស់ក្រុមហ៊ុនចិន វិទ្យាស្ថានអនឡាញនេះនឹងបង្កើតនៅអំឡុងឆ្នាំ២០១៨ នេះ ប៉ុន្តែទោះយ៉ាងណាភាគីពាក់ព័ន្ធក៏ត្រូវជជែកពិភាក្សាគ្នា និងសុំអនុញ្ញាតច្បាប់ បំពេញបែបបទនានាជាបន្តបន្ទាប់ទៀត ដើម្បីជំរុញឱ្យសាលាអនឡាញនេះចេញជារូបរាងឱ្យបានឆាប់ ខណៈក្រុមការងារមួយចំនួនដែលជាដៃគូរបស់ក្រុមហ៊ុនខាងលើ ក៏កំពុងបើកការបង្រៀនសិស្សតាមអនឡាញជាបណ្ដើរៗហើយដែរ។ នេះបើយោងតាមការបញ្ជាក់របស់ លោក ឡៅ ហ៊ឹម។

សូមបញ្ជាក់ថាវិទ្យាស្ថានរបស់ក្រុមហ៊ុនចិននេះគឺបណ្ដុះបណ្ដាលខាងជំនាញបច្ចេកវិទ្យាព័ត៌មានរិទ្យា IT ទេសចរណ៍ ពាណិជ្ជកម្ម គណនេយ្យ និងជំនាញផ្សេងៗទៀត។

ក្រុមហ៊ុនចិននេះជាក្រុមហ៊ុនដែលធ្លាប់វិនិយោគច្រើននៅប្រទេសចិន ដែលមានថវិកាវិនិយោគរហូតដល់រាប់ពាន់លានដុល្លារ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post