header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ក្មេងប្រុសម្នាក់ បានរងរបួស នៅក្នុងហេតុការណ៍ រថយន្តដឹកត្រីមួយគ្រឿង បើកបរក្នុងល្បឿនលឿនគេចចេញពីមូតូឆ្លងកាត់ផ្លូវបុកចូលទៅក្នុងផ្ទះលក់ចាបហួយ និងស៊ុបមួយកន្លែងបណ្តាលឲ្យរងការខូចខាតខ្ទេចខ្ទីគ្រឿងសម្ភារគ្មានសល់ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៨ និង៨៩ ស្ថិតក្នុង ភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលស្ថិតក្នុងកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកនីសសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AL8591 បើកបរទិសដៅពីជើងទៅត្បូង មានដឹកត្រីពេញ មកដល់ចំណុចកើតហេតុ បានវ៉ាក់ នឹងម៉ូតូមួយគ្រឿង មានឌុបគ្នា៣នាក់ ឆ្លងផ្លូវពីលិចមកកើត ភ្លាមនោះខាងរថយន្តបានគេចមកខាងឆ្វេងដៃ បុកចូលទៅក្នុងផ្ទះលក់ចាបហួយ និងស៊ុបខាងលើទៅមុខលែងរួច និងបណ្តាលឲ្យក្មេងប្រុសម្នាក់នៅក្នុងផ្ទះអាយុប្រមាណជា១០ឆ្នាំរងរបួសផងដែរ ។

ក្រោយពេលកើតហេតុ អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ដោយទុករថយន្តដឹកត្រីពេញ និងមនុស្សរួមដំណើរនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ខេត្តនាំយកមកការរិយាល័យដើម្បីរករថយន្តដើម្បីសាងត្រី និងអ្នករួមដំណើរទៅរថយន្តមួយផ្សេងទៀត ដោយឡែករថយន្តបង្កត្រូវបានឃាត់ទុកដើម្បីរង់ចាំដោះស្រាយជាមួយម្ចាស់ផ្ទះតាមនីតិវិធីផងដែរ ។

ប្រភពមួយផ្សេងទៀតបានបង្ហើបឲ្យដឹងថា រថយន្តដកត្រីខាងលើនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ សៅ ពុទ្ធារិទ្ធ ប្រពន្ធឈ្មោះ កែវ សម្ភស្ស មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post