header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង គឺដោយសារផ្លូវរអិលខ្លាំងពេក រថយន្តធុនធំមួយគ្រឿង ក៏ក្រឡាប់ដោយខ្លួនឯង ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

ប្រភពរាយការណ៍ថា រថយន្តម៉ាក់ HYUNDAI ពណ៌ខៀវ ប្រភេទរថយន្តសណ្តោង ក្បាលរថយន្តគ្មានពាក់ស្លាកលេខ រីឯរ៉ឺម៉កសណ្តោងវិញ ពាក់ស្លាកលេខ ភ្នំពេញ 4A-0638 ខណៈបើកបរក្នុងទិសដៅ ពីកោះកុងទៅភ្នំពេញ ដឹកទំនិញបំពង់ហ្គាស់ មកដល់ចំណុចកើតហេតុ ស្រាប់តែប្រះខ្លួនដេកធ្វើមិនដឹងតែម្តង ។

ប្រភពឲ្យដឹងថា អ្នកបើកបរដោយឈ្មោះ ប៉ែន ហុងទី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ពុំមានរងរបួសដោយសារតែករណីក្រឡាប់រថយន្តនេះទេ ហើយ មូលេហេតុគឺដោយសាររអិលឆ្លាក់ផ្លូវ ក្រឡាប់ដោយខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post