header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នគរបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចឲ្យអាជីវផ្សារព្រៃទារចំនួន៤នាក់  ដោយក្នុងនោះ មានម្នាក់ជាសាក្សី បានអនុញ្ញាតត្រឡប់ទៅផ្ទះវិញហើយ ក្រោយពីបានធ្វើនូវកិច្ចសន្យាអប់រំ និងពន្យល់ណែនាំអំពីនីតិវិធីច្បាប់ បន្ទាប់ពីក្រុមអាជីវករខាងលើនេះ បានប្រើ​អំពើហិង្សា និងចាប់កោរសក់ទៅលើនារីជាជនសង្ស័យម្នាក់ ដែលបានលួចទូរស័ព្ទនៅក្នុងផ្សារ។

ជាមួយនឹងការការឃាត់ខ្លួន​អាជីវករ៤នាក់នេះ នៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ ខាងក្រុមអាជីវផ្សារព្រៃទា ជាច្រើននាក់ផ្សេងទៀតក៏បាននាំគ្នាតវ៉ាដើម្បីឲ្យមានការដោះលែង អាជីវករដូចគ្នាត្រឡប់ទៅផ្ទះវិញ​ ជាមួយនឹងការលើកឡើងនូវហេតុផលផ្សេងៗពីគ្នា។

សូមជម្រាបជូនផងដែរថា ទាក់ទងនឹងករណីនេះដែរ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវ និងសុំនូមពរដល់ប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែបញ្ឈប់នូវការប្រើប្រាស់អំពើហិង្សា ទៅលើជនសង្ស័យ ក្រោយពេលចាប់ខ្លួនបាន គឺត្រូវតែនាំខ្លួនបញ្ជូនទៅកម្លាំងនគរបាលមូលដ្ឋាន ដើម្បីចាត់ការបន្ដតាមនីតិវិធី ព្រោះថាពេលខ្លះការប្រើប្រាស់អាចបណ្ដាលឲ្យជនល្មើសស្លាប់ ឬពេលខ្លះជននោះ​ សមត្ថកិច្ចមិនទាន់កំណត់រកឃើញបទល្មើសនៅឡើយទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post