header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកយន្ត មីន នៅថ្ងៃ២៣​ ខែកញ្ញា ឆ្នាំ២០១៨ បានចេញបញ្ជាឲ្យមន្ទីរ បរិស្ថានខេត្ត សាលាក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូលសំរាម សហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ប្រមូលរថយន្តឲ្យបានច្រើនគ្រឿង ដើម្បីធ្វើយុទ្ធនាការ កើបប្រមូលសំរាម ដែលមានសេសសល់ក្នុងក្រុងព្រះសីហនុ កន្លងមក ។

បើតាមលោកអភិបាលខេត្តមានប្រសាសន៍ថា សកម្មភាពប្រើមធ្យោបាយសរុប ដើម្បីប្រមូលសំរាម ទាំងសំរាមតាមផ្ទះ សណ្ឋាគារ ផ្ទះសំណាក់ អគារពាណិជ្ជកម្ម និងសំរាមរាយប៉ាយតាមផ្លូវសាធារណៈមួយចំនួន សំអាតក្រុងនៅពេលនេះ ដោយសារតែធាតុអាកាសនៅក្រុងព្រះសីហនុ រាំងភ្លៀងប៉ុន្មានថ្ងៃមកនេះ បង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនសំរាមយកទៅចាក់ចោលនៅទីលានចាក់សំរាមស្រុកព្រៃនប់ ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយមន្ត្រី និងផ្នែកពាក់ព័ន្ធ សម្រាប់យុទ្ធនាការប្រមូលដឹកសំរាមពេលមេឃរាំងភ្លៀងនេះ និងថា បន្ទាប់ពីការប្រមូលឲ្យស្អាតលើកនេះ រដ្ឋបាលខេត្ត នឹងបញ្ជាឲ្យក្រុមហ៊ុនប្រមូលសំរាម បង្កើនលទ្ធភាពទាំងមធ្យោបាយគ្រឿងចក្រ រថយន្ត និងកម្លាំងកម្មករ ដើម្បីប្រាកដថា សំរាមក្នុងក្រុងព្រះសីហនុ ដែលទទួលរងការរិះគន់ពីពលរដ្ឋកន្លងមកត្រូវបានដោះស្រាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post