អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ បងប្អូនប្រជាពលរដ្ឋ​ធ្វើដំណើរ​ មិនថាតាមរថយន្ត ម៉ូតូ ឬរ៉ឺម៉ក​កង់បីអ្វីឡើយ គួរតែប្រុងស្មារតី​ឲ្យបានខ្ពស់ ខណៈដែលភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បណ្តាលឲ្យផ្លូវ​មួយចំនួន​កើត​សម្បុកមាន់ និងជង្ហុកធំៗ បណ្តាលឲ្យយានយន្តឆ្លងកាត់​ មានការក្រឡាប់ជាបន្តបន្ទាប់ នៅថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា តាមដងផ្លូវ​អូរ១, អូរ២, និងអូរ៣ គឺមានជង្ហុកធំៗ គួរឲ្យកត់សម្គាល់ ​ ក្រោយពីភ្លៀងធ្លាក់ខ្លាំងរយះពេល២ទៅ៣ថ្ងែជាប់ៗគ្នារហូតមកដល់ថ្ងៃនេះ។

ប្រភពបានឲ្យដឹងថា នៅថ្ងៃនេះ ការធ្វើដំណើរតាមដងផ្លូវខាងលើ​រិតតែមានការពិបាកទៅៗ​ គឺបណ្តាលមកមាន​ទឹកហូរដាច់ផ្លូវ បង្កជាជង្ហុកធំៗ សឹងតែគ្រប់កន្លែងតែម្តង។ ​ជាក់ស្ដែង​នៅថ្ងែទី១៦ ខែកញ្ញា មានករណីអ្នកដំណើរតាមមធ្យោបាយយានយន្ត ធ្លាក់ក្នុងរណ្តៅជង្ហុក ដូចជា

នៅវេលាម៉ោង​៨និង៤០នាទី​ព្រឹក រ៉ឺម៉ក​កង់បី​មួយគ្រឿង បាន​ក្រឡាប់, នៅវេលា​ម៉ោង​៣រសៀល ថ្ងៃទី១៦ ខែកញ្ញា​ ឡានមួយ​គឿងបានជាប់ផុងនៅនឹងកន្លែងតែម្តង ហើយនៅវេលាម៉ោង​៣និង៣៥នាទីរសៀល នេះដែរ​ ក្មេងប្រុសពីរនាក់បានដួលម៉ូតូធ្លាក់ក្នុងជង្ហុក ប៉ុន្តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតអ្វីឡើយ។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរ​មានសមត្ថកិច្ចបានអំពាវនាវ​ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ ឲ្យមានការប្រុងប្រយ័ត្ន រាល់ការធ្វើដំណើរនៅតាមដងផ្លូវ ជាពិសេស​ ផ្លូវអូរមួយ, ផ្លូវអូរពីរ និងផ្លូវអូរបី​ ខាងលើនេះតែម្តង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor