header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព័ត៌មានវិវត្តន៍នៃការអភិវឌ្ឍន៍ទៅលើតំបន់ឆ្នេរ ដោយចាក់ដីចូលទៅក្នុងសមុទ្រ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការគ្រប់គ្រងឆ្នេរ បានថ្លែងប្រាប់ថា គណៈកម្មការគ្រប់គ្រងឆ្នេរ ដែលមានឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជាប្រធាន កំពុងតែពិនិត្យ និងចាត់វិធានការ​ចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ។

នៅថ្ងៃរសៀលថ្ងៃដដែលនេះ ឯកឧត្តម ប្រធានបក្សខ្មែរក្រោក វិល្លាម បានថ្លែងថា ៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពីកូតាគណបក្សខ្មែរក្រោក នឹងចុះសិក្សាការចាក់ដីលេីសមុទ្រ «ខុសច្បាប់» នៅក្រុងព្រះសីហនុ តំបន់ព្រែកត្រែងនាថ្ងៃអង្គារ ទី១៨ ខែកញ្ញា ខាងមុខនេះ ក្រុមការងារយើងខ្ញុំ និងចុះសិស្សាស្រាវជ្រាវលំអិតរកអំពើឃុបឃិត ឬតម្រុយពុករលួយណាមួយរបស់អាជ្ញាធរពាក់ព័ន្ធដែលអនុញ្ញាតិអោយជំទាវម្នាក់ដែលមានប្ដីជាសមាជិកព្រឹទ្ធសភា ចាក់ដីក្រហម «រំលោភច្បាប់» អនុក្រឹត្យលេខ ០១ សរណន ស្ដីពីការអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា

សូមឯកឧត្តម យន្ត មីន មេត្តាពិនិត្យមើលអនុក្រឹត្យ និង រាល់បទដ្ឋានគតិយុត្តឲ្យបានគ្រប់ជ្រុងជ្រោយ មុនអនុម័តលើអាជ្ញាប័ណ្ណវិនិយោគ ឬធ្វើសេចក្តីថ្លៃងការ ឬផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថាការចាក់ដីលុបសមុទ្រនេះជាការអភិវឌ្ឍន៍ស្របច្បាប់ ទង្វើរបស់ពួកអស់លោកបានចូលរួម បំផ្លាញជាតិ បំផ្លាញទ្រព្យសម្បត្តិរបស់រួម បំពុលសង្គមតាមរយៈ បំផ្លាញផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ដ៏អាត្មានិយម ពុករលួយគ្មានអៀនខ្មាសដែលមិនសាកសមជាមន្រ្តីដែលត្រូវបានប្រជាពលរដ្ឋគោរព និងទុកចិត្តនោះទេ។យេីងចាត់ទុកថានេះជាការរំលោភច្បាប់ជាប្រព័ន្ធ និងធ្វេីសេចក្ដីថ្លែងការណ៍ការពារការរំលោភច្បាប់ទៀតផង

សូមជម្រាបជូនថា ទាក់ទងនឹងការវិនិយោគ ចាក់ដីចូលសមុទ្រនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាគឺដើម្បីកែលំអ និងអភិវឌ្ឍឆ្នេរនៅតំបន់នោះ ឲ្យកាន់តែល្អប្រសើរជាងហ្នឹង ហើយក្រុមហ៊ុនវិនិយោគនោះជារបស់ខ្មែរ មិនមែនរបស់ចិនដូចការលើកឡើងមួយចំនួននោះឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post