header ads

Sponsor

រិទ្ធី

ក្តីប្រាថ្នាដែលចង់បន្តការសិក្សាផ្នែកមុខវិជ្ជាពេទ្យ របស់កញ្ញា ថន រតនា សិស្សជាប់និទ្ទេស A ពិន្ទុខ្ពស់ជាងគេ បានសម្រេចដូចបំណងហើយ បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាតបាតក្រហមកម្ពុជា បាន   ផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួនកាលពីប៉ុន្មានថ្ងៃមុននេះ ព្រមទាំងសន្យាជួយឧបត្ថម្ភសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ ប្រសិនបើកញ្ញា ថន រតនា ប្រឡងជាប់អាចចូលរៀនផ្នែកមុខវិជ្ជាពេទ្យ។

កញ្ញា ថន រតនា និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមលើកម្រាមដៃ១០ ជូនពរដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត មានសុខភាពល្អបរិបូរណ៍។

សូមរំលឹកថា ថ្មីៗនេះ កញ្ញា ថន រតនា បានឱ្យដឹងថាបំណងប្រាថ្នាសម្រាប់សិក្សាថ្នាក់ឧត្តមសិក្សាគឺមុខវិជ្ជាពេទ្យ និងស្ថាបត្យកម្ម។ ប៉ុន្តែក្រុមគ្រួសារមិនមានលទ្ធភាពសម្រាប់ការចំណាយលើថ្លៃសិក្សា និងការចំណាយលើសម្ភារសិក្សាផ្សេងៗ ដែលចំណាយខ្ទង់ប្រមាណ ២ពាន់ដុល្លារក្នុងមួយឆ្នាំនោះទេ កញ្ញា ថន រតនា និងក្រុមគ្រួសារបានសំពះស្នើសុំការជួយឧបត្ថម្ភពីសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

សូមបញ្ជាក់ថាយុវសិស្សឈ្មោះ ថន រតនា ជាសិស្សប្រលងបាននិទ្ទេសលំដាប់ពិន្ទុ ១០០ ពេញ  មក​ពី​វិទ្យាល័យ​ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ជាប់និទ្ទេស A ទទួលលំដាប់ពិន្ទុ ១០០ ពេញថ្មី ក្នុងការ​ប្រកាស​លទ្ធផល​បាក់​ឌុប​លើកទី២។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post