header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយ​មាន​ជ័យៈ ខណៈ​​​តា​​​យាយ​​​ចំណាស់​​២​​នាក់​​​បាន​​​ស្លាប់​​​ភ្លាម​​​ៗ​​​នៅ​​​នឹង​​​កន្លែង​​​​កើតហេតុ ដោយសារ​​​រ​ថយ​ន្ត​​​បុក​​​ពីក្រោយ​​​ ពេល​​​កំពុង​​​ជិះ​​​ម៉ូតូ និង​កិន​ពី​លើ​បែក​សាក​សព​ខ្ទេច​ទាំង ២​នាក់ ប៉ុន្តែ​ចៅស្រី​​​អាយុ​​៨​​ខែ​​​រួច​​​ផុត​​​ជីវិត​​​នៅ​​​ដេក​​​ឱប​​​សព​​​ជីដូន ។ ហេតុការណ៍​​​នេះ​​​បាន​​​កើតឡើង​​​កាលពី​​​ព្រឹក​​​ថ្ងៃ​​​ទី​​២៣ ខែ​កញ្ញា ឆ្នាំ​​២០១៨ លើ​​​ដងផ្លូវ​​​ជាតិ​​​លេខ​​258D ស្ថិត​​​ក្នុងភូមិ​​​ស្នួល​​​ទ្រេត ឃុំ​​​អូរ​​​បី​​​ជាន់​​​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ។

ជន​​​រង​​​គ្រោះ​​​ខាងលើ​​​ឈ្មោះ សៀ​​​ក សេ ភេទ​​​ប្រុស អាយុ​​៥៧​​ឆ្នាំ និង​​​ប្រពន្ធ​​​ឈ្មោះ ចៀប ឡេ​​​ង អាយុ​​៦៥​​ឆ្នាំ ចំណែក​​​ចៅស្រី​​​ដែល​​​រួច​​​ជីវិត​​​ឈ្មោះ ម៉ី​​​លី ឌៀ អាយុ​​៨​​ខែ​​​។ ជន​​​រង​​​គ្រោះ​​​ទាំង​​៣​​នាក់​​​រស់នៅ​​​ក្នុងភូមិ​​-​​ឃុំ​​​កើតហេតុ​​​ខាងលើ​​​។ បើ​​​តាម​​​អ្នកស្រុក​​​និយាយ​​​ថា មុន​​​ពេល​​​កើតហេតុ​​​ជន​​​រង​​​គ្រោះ​ជា​​​ប្តី​​​បាន​​​បើក​​​ម៉ូតូ​​​ម៉ាក​​​សង់​​​ សេ​​125 ពណ៌​​​ខ្មៅ ស៊េរី​​​ឆ្នាំ​​2003 ពាក់​​​ស្លាក​​​លេខ ​​​បន្ទាយ​​​មាន​​​ជ័យ 1H.3170 ដឹក​​​ប្រពន្ធ និង​​​​ចៅ​​​គ្រោង​​​ទៅ​​​រក​​​ទិញ​​​ថ្នាំពេទ្យ​​​នៅ​​​ផ្សារ​​​អូរ​​​បី​​​ជាន់ ឲ្យ​​​ចៅ​​​លេប។

ជា​​​អកុសល​​​ជិះ​​​ដល់​​​ចំណុច​​​កើតហេតុ ស្រាប់តែ​​​រ​ថយ​ន្ត​​​មួយ​​​គ្រឿង​​​បើក​​​ស្រប​​​ទិស​​​ពី​​​ត្បូង​​​ទៅ​​​ជើង​​​បុក​​​ពីក្រោយ​​​ពេញ​ទំហឹង បណ្តាល​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​តា និង​​​យាយ​​​ស្លាប់​​​នៅ​​​នឹង​​​កន្លែង ចំណែក​​​យាយ​​​ដាច់​​​ជា​​២​​កំណាត់​​​។ ​​​អ្វី​​​ដែល​​​គួរ​​​ឲ្យ​​​ស​​​ង្វែ​​​គ​​​ទៀត​​​នោះ ​​​អ្នកស្រុក​​​ថា ឃើញ​​​ក្មេង​​​ស្រី​​​ជា​​​ចៅ​​​ បាន​​​ដេក​​​ឱប​​​លើ​​​ទ្រូង​​​ជីដូន​​​ដែល​​​ស្លាប់ ប៉ុន្តែ​​​សំណាងល្អ ចៅស្រី​​​ដ៏​​​កម្សត់​​​នោះ​​​មិន​​​បាន​​​រង​​​របួស​ធ្ងន់​​​នោះ​​​ទេ ត្រឹមតែ​​​រង​​​របួស​​​ជើង​​​តិចតួច​​​ប៉ុណ្ណោះ​​​។

ក្រោយ​​​កើតហេតុ​​​រ​ថយ​ន្ត​​​បង្ក​​​នោះ​​​បើករ​​​ត់ទៅ​​​ទិស​​​ខាងជើង​​​ដល់​​​ចំណុច​​​ភូមិ​​​ចំកា​​​គ​រ ឃុំ​​​ស្វាយចេក ទើប​​​ចត​​​រ​ថយ​ន្ត​​​ចោល រួច​​​គេចខ្លួន​​​បាត់ តែ​​​ត្រូវ​​​សមត្ថកិច្ច​​​តាម​​​រក​​​ឃើញ និង​​​កំពុង​​​នាំ​​​យក​​​រ​ថយ​ន្ត​​​បង្ក​​​ទៅ​​​រក្សា​​​ទុក​​​នៅ​​​អធិការដ្ឋាន​​​ន​គ​រ​បាល​​​ស្រុក​​​អូរ​​​ជ្រៅ ដើម្បី​​​បន្ត​​​នីតិ​វិធី​​​។​​​ចំណែក​​​សព​​​ជន​​​រង​​​គ្រោះ​​​ទាំង​​២​​ត្រូវ​​​សាច់ញាតិ​​​នាំ​​​យក​​​ទៅ​​​តម្កល់​​​នៅ​​​វត្ត​​​សាមគ្គី​​​វ័​ន្ត ហៅ​​​ស្នួល​​​ត្រេ​​​ត ដើម្បី​​​ធ្វើបុណ្យ​​​តាម​​​ប្រពៃណី​​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post