Sponsor
អាម៉ាប៉ាប៉ាញ៉ូស

 ឯកឧត្តម សុខ លីម អនុប្រធានប្រតិភូ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក បានប្រកាសថា នៅថ្ងៃទី២៥ខាងមុខនេះ ខ្ញុំ និងប្រធានប្រតិភូ នៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងចុះសិក្សាលើករណីរំលោភលើ សារាចរណែនាំ ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាច្រកម្ពុជាលេខ ០១ សរណន ដែលត្រូវបានក្រុមហ៊ុន ទ្រី ភាព ចាក់ថ្មលុបបំពេញឆ្នេរដែលមិនទាន់មានវិធានការចាត់ការណាមួយពីអាជ្ញាធរមានសមត្ថកិច្ចនៅឡើយក្រោយការអំពាវនាវរបស់ខ្ញុំឲ្យមានចំណាត់ការលើក្រុមហ៊ុន ទ្រី ភាព មួយនេះ។

ជាមួយការប្រកាសលើកឡើងបែបនេះ លោកក៏បានបន្ថែមថា ៖ទន្ទឹមនឹងនេះផងដែលក៏អញ្ជើញ Fresh news ចុះសិក្សាជាមួយយើងខ្ញុំផ្ទាល់ថាក្រុមហ៊ុនទ្រីភាពហ្នឹងមានការអភិវឌ្ឍន៍ ឬកំពុងបំផ្លាញឆ្នេរ បើ Freshnews មិនហ៊ានចុះមកយកព័ត៌មានពិតជាមួយខ្ញុំទេ គឺអង្គភាពសារព័ត៌មានមួយនេះអត់វិជ្ជាជីវៈ មួយ គួរជាទីទុកចិត្ត ហើយមហាជនក៏គួរតែឈប់គាំទ្រទៀតដែរ សូម្បីសម្តេចក៏ហ៊ានបំភាន់មតិដែរនោះ ព្រោះបើយើងពិនិត្យលើទិដ្ឋភាពជាក់ស្តែងគឺមានការខុសស្រឡះនឹងសេចក្តីសម្រេចលេខ ០៦៥ ដនស.សសរ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ដែលសម្រេចឲ្យក្រុមការងារសិក្សារៀបចំផែនការអភិវឌ្ឍន៍នោះទាំងស្រុង៕

សូមជម្រាបជូនថាទាក់ទងនឹងសារាចរណែនាំ ស្ដីពី ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ចំណុច១ ទាក់ទងនឹងឆ្នេរសមុទ្រ ត្រូវកំណត់ចាប់ពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុតនៃទឹកសមុទ្រឡើងមកលើ រហូតដល់ខ្សែបន្ទាត់ហាមឃាត់ការកាន់កាប់ ឬសាងសង់នានាជាថ្ម ដី ឬខ្សាច់ដែលបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ជាសាធារណៈ និងត្រូវចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor