header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការនគរបាលជាតិ បានថ្លែងថា អង្គរក្សគ្រប់រូ​ប ត្រូវតែមានជំនាញការពារអាយុជីវិតរបស់ថ្នាក់ដឹកនាំគ្រប់កាលៈទេសៈទាំងអស់ ហើយក្នុងនាមជាអង្គរក្សនេះ ត្រូវបានគេទុកចិត្តខ្លាំងជាងប្រពន្ធកូនរបស់ពួកគេផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងនៅក្នុងកម្មវិធីប្រកាសមុខតំណែង និងបំពាក់ឋានន្ត​រស័ក្តិជូនដល់នាយ នាយនគរបាលរងនៃនាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានលើកឡើងថា ក្នុងនាមជាអង្គរក្ស ដាច់ខាត់ត្រូវហ៊ានលះបង់អាយុជីវិតការពារមេ និងថ្នាក់ដឹកនាំរបស់ខ្លួន មិនត្រូវធ្វេសប្រហែសនោះទេ ហើយក៏ត្រូវដឹងរបៀបនៃការការពារនាយករដ្ឋមន្ត្រីយ៉ាងម៉េច ប្រធានាធិបតីយ៉ាងម៉េច និងព្រះមហាក្សត្រយ៉ាងម៉េចផងដែរ។

នាយឧត្តមសេនីយ៍ ថា យើងដឹងតួនាទីរបស់យើងយ៉ាងម៉េចហើយ ទាក់ទងក្នុងការការពារដល់ថ្នាក់ដឹកនាំ ទាំងថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ពេលដែលពួកគេមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ តួនាទីអង្គរក្ស ត្រូវបានគេទុកចិត្តខ្លាំងជាងប្រពន្ធកូនរបស់ពួកគេទៅទៀត ដូច្នេះក្នុងនាមយើងជាអង្គរក្ស មិនត្រូវធ្វេសប្រហែសនោះឡើយ ត្រូវហ៊ានលះបង់គ្រប់យ៉ាងដើម្បីថ្នាក់ដឹកនាំឬមេរបស់យើង

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏បានជំរុញដល់នគរបាល ដែលជាអង្គរក្សទាំងអស់ ត្រូវខិតខំបន្ថែមទៀតក្នុងការហ្វឹកហាត់រាល់ជំនាញ ដែលត្រូវទាក់ទងនឹងភារៈកិច្ចរបស់ខ្លួន ហើយដាច់ខាតត្រូវតែធានាឲ្យបាននូវសុវត្ថិភាពដល់ថ្នាក់ដឹកនាំ ទាំងជាតិ និងអន្តរជាតិ ដែលថ្នាក់លើបានប្រគល់ជូននោះ។

នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានឲ្យដឹងផងដែរថា នាពេលបច្ចុប្បន្ន នគរបាលអង្គរក្ស ត្រូវបានបញ្ជូនឲ្យទៅបណ្តុះបណ្តាលជំនាញនៅប្រទេសជាមិត្តមួយចំនួន ដូចជា ប្រទេសចិន ម៉ាឡេស៊ី និងប្រទេសវៀតណាម ជាដើម។ ក្រៅពីបញ្ជូនទៅបណ្តុះបណ្តាលជំនាញនៅក្រៅប្រទេស ក៏មានគ្រូ​បង្វឹកពីបរទេសមកធ្វើការបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេសកម្ពុជាផងដែរ។ ដោយវគ្គបណ្តុះបណ្តាលទាំងនោះ បានធ្វើឡើងជាញឹកញាប់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post