header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖ ​នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា ព្រះរាជអាជ្ញាបានបញ្ជាឲ្យឃាត់ខ្លួន ក្រុមអាជីវករផ្សារព្រៃទា ចំនួន៤នាក់ និងចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ក្រោយប្រើប្រាស់អំពើហិង្សា និងបានចាប់ក្មេងស្រីជំទង់ម្នាក់កោរសក់ ដោយសង្ស័យលួចទូរស័ព្ទនៅក្នុងផ្សារទ្រា។

បើតាមលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា  « យើងមិនអាចបណ្ដែតបណ្ដោយបែបនេះទៀតបាននោះទេ ទៅលើកម្មភាពប្រើប្រាស់អំពើហិង្សានេះយើងសុំគោលការណ៍ពីព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងទទួលបន្ទុក និងឯកឧត្តមស្នងការ គឺបញ្ជូនជនសង្ស័យទាំង៤នាក់ ឡើងតុលាការដើម្បីចាត់វិធានការណ៍ និងដើម្បីឲ្យពួកគាត់ស្គាល់ពីនីតិវិធីច្បាប់តែប៉ុណ្ណោះ និងឈប់ប្រើហិង្សាបន្ដទៀត»។

លោកក៏បានពន្យល់ទៀតថា ស្ដ្រីដែលលួចទូរស័ព្ទនេះ បើនិយាយអំពីទោស គឺទោសពីបទលួចប៉ុណ្ណោះ ប៉ុន្ដែការប្រើហិង្សា ឬប្រើតុលាការប្រជាជននេះ ខុសនីតិវិធី ព្រោះពលរដ្ឋមានសិទ្ធិត្រឹមតែចាប់បញ្ជូនជនសង្ស័យទៅ នគរបាលយុត្តិធម៌ ដើម្បីសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការប៉ុណ្ណោះ ប្រជាពលរដ្ឋត្រូវបញ្ឈប់ការប្រើប្រាស់អំពើហិង្សាទៅលើជនសង្ស័យ នៅពេលចាប់ខ្លួនបាន គឺទុកឲ្យចាត់ការបន្ដតាមនីតិវិធី ពេលខ្លះការប្រើប្រាស់អាចបណ្ដាលឲ្យជនល្មើសស្លាប់ ឬពេលខ្លះជននោះ​ សមត្ថកិច្ចមិនទាន់កំណត់រកឃើញបទល្មើសនៅឡើយផង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post